ហុងកុងចោទប្រកាន់មនុស្ស ២នាក់ ទាក់ទងរឿងអំពាវនាវឲ្យដាក់ទណ្ឌកម្មលើចិន

0
406

ហុងកុងបានចោទប្រកាន់សកម្មជនប្រជាធិបតេយ្យ ២នាក់ ក្រោមច្បាប់សន្តិសុខជាតិ ទាក់ទងនឹងរឿងអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងចិន។ សកម្មជនប្រជាធិបតេយ្យហុងកុង Andy Li វ័យ ៣១ ឆ្នាំ និង Chan Tsz-wah វ័យ ៣០ ឆ្នាំ បានសារភាពកំហុសចំពោះការចោទប្រកាន់ពីបទឃុបឃិត ជាមួយកងកម្លាំងបរទេស បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា។ រដ្ឋអាជ្ញាហុងកុងបាននិយាយថា សកម្មជនទាំងពីរ បានចូលរួមជាមួយក្រុមមួយ ដែលទទួលខុសត្រូវរៀបចំការផ្សព្វផ្សាយដំណឹង និងអត្ថបទផ្សេងៗ សម្រាប់កាសែតក្រៅស្រុកជាច្រើន ដែលត្រូវបានសរសេរក្នុងន័យអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មទៅលើប្រទេសចិន។ សកម្មជនហុងកុងទាំងពីរ រូបនេះ ត្រូវបានចាប់ឃុំខ្លួន តាំងពីមុនពួកគេសារភាពទោសកំហុសមកម៉្លេះ។ ចំណែកលោក ជីមី ឡៃ ចាងហ្វាងកាសែត Apple Daily ត្រូវបានគេដាក់ឃុំក្នុងពន្ធនាគារនៅចិន បន្ទាប់ពីរងការចោទប្រកាន់ថា មានតួនាទីរៀបចំបាតុកម្មខុសច្បាប់ កាលពី ២ឆ្នាំមុន។ លោក ជីមី ឡៃ រួមទាំងសកម្មជនប្រជាធិបតេយ្យ ១១ នាក់ផ្សេងទៀត

ត្រូវបានអាជ្ញាធរក្រុងប៉េកាំងចាប់ឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០២០ នៅលើទូកមួយ ដែលគេជឿថា ពួកគេប៉ុនប៉ងរត់គេចសំដៅទៅកាន់កោះតៃវ៉ាន់។ តុលាការហុងកុង និយាយថា បានស្តាប់ឮលោក ជីមី ឡៃ ជាអ្នករិះគន់ចិនដ៏លេចធ្លោម្នាក់ ណែនាំបញ្ចុះបញ្ចូលឲ្យសកម្មជន Andy Li ធ្វើការអំពាវនាវដល់អន្តរជាតិ ឲ្យដាក់ទណ្ឌកម្មប្រឆាំងហុងកុង និងចិន។ នៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាហុងកុងបានអានសេចក្តីសង្ខេប នៃការចោទប្រកាន់ប្រឆាំងនឹងចុងចោទទាំងពីរ ហើយបានបដិសេធមិននិយាយនោះទេថា សកម្មជន Li និង Chan នឹងអាចក្លាយជាសាក្សី ទាក់ទិនសំណុំរឿងចោទប្រកាន់លោក ជីមី ឡៃ នៅក្នុងសវនាការកាតក្តីឬក៏អត់។ យ៉ាងណាក៏ដោយ អ្នកទាំងពីរត្រូវបានបញ្ជូនត្រលប់ទៅកាន់មន្ទីរឃុំឃាំងវិញ។ ហើយតុលាការនឹងបើកសវនាការជំនុំជម្រះក្តីពួកគេ លើកក្រោយទៀត ដែលគ្រោងធ្វើនៅខែមករា ឆ្នាំក្រោយ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here