ប៉ាក គី អៅ ត្រៀមខ្លួន ជា ស្រេច ដើម្បី ដណ្តើម យក ខ្សែ ក្រវាត់ WBA ពី អ៊ូ ហ្គាស

0
176

មែន នី ប៉ាក គី អៅ និយាយថា ការផ្លាស់ប្តូរ គូប្រកួត មិន បាន ប៉ះពាល់ ដល់ ការហ្វឹកហាត់ របស់គេ ឡើយ ខណៈ អ្នក ប្រដាល់ រូបនេះ ព្យាយាម ដណ្ដើម យក ខ្សែ ក្រវាត់ ទម្ងន់ មធ្យម ពិភពលោក មក វិញ នៅ ថ្ងៃ សៅរ៍ ( ថ្ងៃអាទិត្យ នៅ កម្ពុជា ) បន្ទាប់ ពី អវត្តមាន ពីរ ឆ្នាំ ពី សង្វៀន ។
អ្នក ប្រដាល់ ហ្វីលីពីន រូប នេះ ត្រូវ ប៉ះ ជាមួយ ម្ចាស់ ខ្សែក្រវាត់ WBA យូ ណេ ឌី ស អ៊ូ ហ្គាស នៅ សង្វៀន T-Mobile Arena នៃ ទីក្រុង ឡាសវេ ហ្គាស នៅក្នុង ការប្រ កួតជំនួស មួយ បន្ទាប់ ពី គូប្រជែង ដំបូង របស់ គេ គឺ អេរ៉ូ ល ស្ពេន ជេ អា បាន រងរបួស ភ្នែក ។
ការដក ខ្លួន ភ្លាមៗ របស់ ស្ពេន ដែល ជា ម្ចាស់ ខ្សែក្រវាត់ IBF និង WBC ដែល មិន ធ្លាប់ ចាញ់ សោះ បានធ្វើឱ្យ ប៉ាក គី អៅ អាយុ ៤២ ឆ្នាំ បាត់បង់ ការប្រកួត ដ៏ អស្ចារ្យ មួយទៀត នៅ ចុង អាជីព ដ៏ ត្រចះ ត្រចង់ របស់គេ ។
វា ក៏ មានន័យ ផងដែរ ថា ប៉ាក់ គី អៅ ដែល ខាន ប្រកួត ចាប់តាំងពី ផ្តួល ខេ ត ធួ ម៉ាន់ ដណ្តើម បាន ខ្សែក្រវាត់ WBA កាលពី ខែ កក្កដា ឆ្នាំ ២០១៩ ត្រូវ គណនា ឡើងវិញ នូវ ការហ្វឹកហាត់ របស់គេ ដើម្បី ទប់ទល់ នឹង គូប្រកួត ដែល ជំនាញ ដៃស្តាំ ជាជាង ដៃ ឆ្វេង ។
ប៉ាក់ គី អៅ (៦២-៧-២, ផ្តួល គូប្រកួត សន្លប់ ៣៩ ដង ) បាន និយាយ សម្រាល អំពី ផលប៉ះពាល់ នៃ ការកែតម្រូវ យុទ្ធសាស្ត្រ ប្រកួត នៅ ពេល រូបគេ ត្រៀម ខ្លួន សម្រាប់ ការប្រកួត លើក ទី ៧២ នៃ អាជីព ដែល បាន ចាប់ផ្តើម នៅ ឆ្នាំ ១៩៩៥ ។
ប៉ាក់ គី អៅ បាន និយាយថា “ ខ្ញុំ ត្រូវការ ពេល តែ ពីរ ថ្ងៃ ប៉ុណ្ណោះ ដើម្បី សម្រប ខ្លួន នឹង ការប្រយុទ្ធ ជាមួយនឹង អ៊ូ ហ្គាស ។ ខ្ញុំ បាន ប្រយុទ្ធ ជាមួយ អ្នក ប្រដាល់ ដៃស្តាំ ជាច្រើន នាក់ ពី មុន រួចមកហើយ ។ វា នឹង ពិបាក ជាង ក្នុង ការផ្លាស់ប្តូរ ពី ការត្រៀមខ្លួន សម្រាប់ អ្នក ប្រយុទ្ធ ដៃស្តាំ ទៅ រក អ្នក ប្រយុទ្ធ ដៃ ឆ្វេង ។ គូ ប្រជែង របស់ ខ្ញុំ ភាគច្រើន ប្រើ ដៃស្តាំ ដូច្នេះ គ្មានអ្វី ត្រូវ ព្រួយបារម្ភ នោះទេ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here