កន្ធាយយក្សមួយក្បាលទម្ងន់ ៣៣,៩គីឡូ​ក្រាម​ត្រូវបានអ្នកភូមិប្រទះឃេីញ​នៅក្នុងបឹង និងប្រគល់ជូនជំនាញជលផល

0
484

កន្ធាយយក្សមួយក្បាល​ ដែលមានទម្ងន់ជាង ៣៣គីឡូ​ ត្រូវបានអ្នកភូមិចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២១ នេះ​ ហើយបានយកទៅប្រគល់មន្ត្រីជំនាញ ដេីម្បី ធ្វេីការអភិរក្ស ។

យោងតាម​ លោក​ អ៊ុក​ ណារិន​ នាយខណ្ឌ​ជលផល​ ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ សត្វកន្ធាយយក្ស ១ក្បាល នេះ​ គឺជាប្រភេទកន្ធាយ​ ដែលគេ​ ហៅឈ្មោះថា​ កន្ធាយពូជអាស៉ី​ (Cartilaginea Asiatic soft-shell turtle) ហេីយវាសត្វកម្រ​ និងជិតផុតពូជអស់ហេីយ​ ។​ លោកបញ្ជាក់ទៀតថា កន្ធាយអាស៉ីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូ​ក្រាម​ ហេីយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះ រស់នៅក្នុងទឹកបឹង​ ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង​ សង្កាតសំបួរមាស​ ក្រុងកំពង់ចាម​ ។

លោកនាយខណ្ឌ​ជលផល​ ខេត្តកំពង់ចាម​ បានបញ្ជាក់បន្ថែមថា​ ក្រោយពីអ្នកភូមិនេសាទ​ ចាប់បានកន្ធាយយក្សនេះ​ ក៏បានយកមកប្រគល់ខណ្ឌរដ្ឋបាលជលផល​ ហើយលោកនឹងនាំយកទៅប្រគល់ជូនក្រសួង​ កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដេីម្បី ធ្វេីប្រលែងនៅតំបន់ដែលមានសុវត្ថិភាព​ និងអភិរក្សបន្តទៀត កុំឲ្យពូជសត្វដ៏កម្រនេះ រង់ការផុតពូជ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here