រាជធានីភ្នំពេញ ៖ ផ្អើលអស់ប្រជាជន រស់នៅតាមផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្រោយពេល មានកងកម្លាំងខាង មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) របស់ អគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួយដូរគ្រឿងញៀន ដែលខណៈនោះ បង្កឲ្យមានការផ្ទុះអាវុធ ប្រើអស់៧គ្រាប់ ដែលឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ។
គួរបញ្ជាក់ផងដែរថា សកម្មភាពចុះបង្ក្រាប បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅរសៀលថ្ងៃទី១៩ ខែសីហានេះ តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ៕
ប្រភព ៖ BTV