ថៃកំពុងគ្រោងខ្ចីវ៉ាក់សាំងពីប្រទេសប៊ូតង់ ខណៈកំពុងជួបវិបត្តិកង្វះវ៉ាក់សាំង

0
27

មន្រ្តីថៃម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃដែលផលិតវ៉ាក់សាំង AstraZeneca ក្នុងស្រុកស្រាប់កំពុងស្វែងរកខ្ចីវ៉ាក់សាំង ចំនួន ១៥០ ០០០ ដូស ពីអាណាចក្រហិម៉ាឡៃយ៉ា នៃប្រទេសប៊ូតង់។ នេះបើតាមសារព័ត៌មាន The Strait Times។ ប្រទេសថៃបានប្រជែងបង្កើនស្តុកវ៉ាក់សាំងរបស់ខ្លួន ក្រោយត្រូវរងរលកដ៏អាក្រក់បំផុត ដែលចាប់ផ្ដើមប្រមាណ ២ខែមុន និងការចាប់ផ្តើមដំណើរការយុទ្ធនាការវ៉ាក់សាំងរបស់ខ្លួន ក្នុងខែមិថុនា។ ការស្នើសុំវ៉ាក់សាំងពីប្រទេសប៊ូតង់ ដែលមានប្រជាជន តិចជាង ១ លាននាក់ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រោះវិបត្តិរបស់ថៃ បន្ទាប់ពីក្រុមហ៊ុន AstraZeneca បាននិយាយថា ខ្លួនអាចផ្គត់ផ្គង់ប្រទេសថៃ បានប្រមាណ ៥ ទៅ ៦ លានដូសប្រចាំខែ (ស្មើនឹងពាក់កណ្តាលនៃអ្វីដែលរដ្ឋាភិបាលបានកំណត់គោលដៅ)។ ប្រទេសថៃ ជាប្រទេសផលិតវ៉ាក់សាំង AstraZeneca សម្រាប់ចែកចាយក្នុងតំបន់ ប៉ុន្តែទើបតែបានចែកចាយវ៉ាក់សាំងដល់ប្រជាជនខ្លួន បាន ៧,១ ភាគរយប៉ុណ្ណោះ រហូតមកដល់ពេលនេះ ដោយការឆ្លងថ្មីប្រចាំថ្ងៃ ត្រូវបានព្យាករថា នឹងកើនឡើងទ្វេដង នៅខែក្រោយ។ ផ្ទុយទៅវិញ ប្រទេសប៊ូតង់បានចាប់ផ្តើមចាក់វ៉ាក់សាំង កាលពីខែមីនា ហើយបានចាក់លើសពី ១ លានដូស (ប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជនរបស់ខ្លួន) ដែលជាចំនួនគ្រប់គ្រាន់ សម្រាប់ចំនួនប្រជាជនតិចរបស់ខ្លួន។ ប្រទេសនេះ រកឃើញករណីតិចជាង ៣ ០០០ ករណី ហើយមានអ្នកស្លាប់តែ ៣ នាក់ប៉ុណ្ណោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here