អ្នកប្រណាំងកង់កម្ពុជា៣រូបបន្តចូលរួមប្រកួតEurope Tour កម្រិត២.២នៅប៉ូឡូញ

0
46

ភ្នំពេញ៖អគ្គលេខាធិការកីឡាទោចក្រយានកម្ពុជាលោកនូ ចំរើនបានឲ្យដឹងថាអ្នកប្រណាំងកង់គួកកម្ពុជា៣រូបដែលកំពុងតែបោះ
ជម្រំហ្វឹកហាត់នៅប្រទេសបារាំងនោះបានបន្តចូលរួមប្រកួតនៅប្រទេសប៉ូឡូញក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថាCCC Tour Grody Piastowskie UCI Europe Tour កម្រិត២.២នៅប៉ូឡូញ ។
ការប្រកួតដែលមានរយៈពេល៤ថ្ងៃនោះគឺពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២១នេះ ។កីឡាករតាំង៣រូបនោះមានគឹម ចាន់ធូ
សាន ណាម៉ា និង កីឡាករសាន ណាម៉ាវ ។ នេះជាលើកទី៤ហើយដែលកីឡាករកង់គួកកម្ពុជាចូលរួមប្រកួតក្របខ័ណ្ឌ Europe Tour បន្ទាប់
ពីពួកគេហ្វឹ្ហាត់រយៈពេលជាង២ខែនៅប្រទេសបារាំងនោះ ។


លោកអគ្គលេខាធិការរូបនេះបានចាត់ទុកថានេះជាឧិកាសល្អសម្រាប់កីឡាករប្រណាំងកង់កម្ពុជាក្នុងការដកស្រង់នូវបច្ចេកទេស
បន្តាប់ពីហ្វឹកហាត់ជាមួយសមាគមទោចក្រយានកម្ពុជាCambodia Cycling Academy នៅប្រទេសបារាំង ។ការហកវឹកហាត់នៅប្រទេសបារាំង
នេះបានទទួលការជ្រោមជ្រែងពីឯកឧត្តមប្រថានសហព័ន្ធប៉ាន សូរស័ក្តិនិងការសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាននៅប្រទេស
បារាំង ។
នេះជាការហ្វឹកហាត់ដើម្បីពង្រឹងកម្លាំង និង បង្កើនសមត្ថភាពបច្ចេកទេសដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម
និងលើកទី៣២ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here