ថ្មីទៀតហើយ…នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ប្រតិកម្មទៅនឹងក្រុមហ៊ុន វីរៈប៊ុនថាំ ថាមន្ត្រីរបស់លោកទារលុយចំនួន៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងឡានដឹក…!

0
130

សៀមរាប៖បន្ទាប់ពីមន្ត្រីរដ្ឋាបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដោយរកឃើញសត្វតុកកែជិត១០០០ក្បាល ហើយរឹបអូសយកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី១៧ខែសីហា ម្សិលមិញនេះ ក៏ត្រូវបានម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ បង្ហោះហ្វេសបុក ចោទជាសំណួរចំនួន៥ទៅសមត្ថកិច្ច។ចំណែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានផ្ទុះប្រតិកម្មទៅនឹងក្រុមហ៊ុន វីរៈប៊ុនថាំ ថាមន្ត្រីរបស់លោកទារលុយចំនួន៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងឡានដឹកសត្វតុកកែ។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានប្រាប់អ្នកសារព័ត៌មាននៅព្រឹ​ក​ថ្ងៃ​ទី១៨ ខែសីហានេះថា ជាគោលការណ៍ ក្រុមហ៊ុនពុំមានសិទ្ធ បើកមើលឥវ៉ាន់បញ្ញើររបស់ភ្ញៀវនោះទេ លុះណាតែមានការសង្ស័យ ឬមានការស្នើសុំការចូលរួម ពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ។ចំណែកទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសរសេរដោយ លើកសំណួរចំនួន៥ថា៖ សុំសួរទៅលោក លី សុផា ថា៖១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?៥-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថា ក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌។លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា ទាមទារការពិន័យ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែងនោះគឺជាការពិត។

នៅក្នុងករណីនេះដែរលោក​ ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី១៨ខែសីហានេះថា រថយន្ត​ដែល​កម្លាំង​ជំនាញ រដ្ឋបាល​ព្រៃឈើ ធ្វើការ​ឃាត់​នេះ បាន​ដឹក​ឥ​វ៉ាន់​មកពី​ខេត្ត​មណ្ឌល​គី​រី ហើយ​បានមកដល់​ខេត្តព្រះវិហារ​ ក៏បាន​ចូល​ដាក់ កេស​ឥ​វ៉ាន់ ដែល​មាន​សត្វ​តុ​កកែ​ដាក់​ក្លាស់​សេ​ទឹកកក ដឹក​មកកាន់​ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​។លោក​បន្ត​ថា សត្វ​តុ​កែ​នេះ មាន​ចំនួន​៩៨៤​ក្បាល បច្ចុប្បន្ន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏បាន​ធ្វើការ​ផាកពិន័យ​អន្តរកាល ទៅ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​។​ បច្ចុប្បន្ន​នេះ វត្ថុ​តាង​ និង​រថយន្ត ​ត្រូវ​បាន​រក្សាទុក​ នៅ​ផ្នែក​រដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។លោកបញ្ជាក់ថា ក្រុមការងាររបស់លោកមិនបានទាមទារលុយពីម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដូចការលើកឡើងនោះទេ។លោកបន្តថា តាមពិតក្រុមការងាររដ្ឋបាលព្រៃឈើ

បានពន្យល់អ្នកបើកឡានរបស់ក្រុមហ៊ុន ថាតាមច្បាប់នៃរដ្ឋបាលព្រៃឈើសត្វតុកកែ ១ក្បាលអាចពិន័យ១០ដុល្លារ បើគុណនឹង៣​ស្មើនឹង៣០ដុល្លារ ហើយសត្វតុកកែជិត១០០០ក្បាល អាចស្មើនឹង៣ម៉ឺនដុល្លារនោះឯង។លោកបញ្ជាក់ថា ពពួកតុកកែគឺជាសត្វមានដោយបង្គួរ ហើយសូមមើលតាម ច្បាប់រដ្ឋបាលព្រៃឈើ ត្រង់ចំណុចជំពូកទី១០នៃមាត្រា៤៨ ណឹងអាចយល់ច្បាស់ហើយ។ជុំវិញករណីនេះដែរ មហាជនបានលើកឡើងថា ខាងសមត្ថកិច្ចក៏មានចំណុចខ្លះខ្វះខាតគួរត្រូវបានណែនាំ។រីឯម្ចាស់ក្រុមហ៊ុនបញ្ញើរ​គួរមានបទបញ្ជារផ្ទៃក្នុងឲ្យបានត្រឹមត្រូវជាងនេះថែមទៀត។ដូចជាត្រូវសួរនាំប្រភេទទំនិញឲ្យច្បាស់លាស់ ការពារប៉ះវត្ថុខុសច្បាប់ ដូចជាឈើប្រណិត,គ្រឿងញៀនជាដើម។ល។ហើយបើខាងក្រុមហ៊ុនថាមិនមានសិទ្ធមើលកញ្ចប់បញ្ញើរ ថ្ងៃក្រោយអាចនឹងមានហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here