CMAC៖ រកឃើញឆ្អឹងសាកសព គ្រាប់មិនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ក្នុងបាតទន្លេ

0
303

ក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានធ្វើដំណើរចុះតាមដងទន្លេពីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម នៃច្រកទ្វាអន្តរជាតិកោះរកាខេត្តព្រៃវែងម្តងមើល។

ទន្ទឹងនឹងនេះក៏បានឈប់ត្រួតពិនិត្យក្រុមការងារបោសសំអាតគ្រាប់មិនទាន់ផ្ទុះនិងនាវាលិចបាតទន្លេនៅកោះពាមរាំង ខេត្តព្រៃវែង ដែលបានរុករកឃើញឆ្អឹងសាកសព គ្រាប់មិនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ ដែលអាចផ្ទុះនាវាដោយសារការពួនស្ទាក់បាញ់និងទម្លាក់គ្រាប់បែកពីយន្តហោះបំផ្លាញនាវាដឹកគ្រាប់នោះចោល។

សូមបញ្ជាក់ថា កិច្ចប្រតិបតិ្តការនេះ ដឹកនាំដោយក្រុមការងារអន្តរក្រសួងក្នុងការចុះសិក្សាស្រង់នាវានិងដោះស្រាយករណីគ្រាប់មិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ ដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត បាននិងកំពុងដំណេីរការទៅតាមផែនការ។

ប្រភព :ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here