ស្ត្រី​ម្នាក់ មាន​ផ្ទៃពោះ ជាង​២​ខែ ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន ព្រោះ​ខូច​ចិត្តនឹង​ប្តី

0
143

ភ្នំពេញៈ ស្ត្រី​ម្នាក់ ដើរ​យំ​ឡើង លើ​ស្ពាន​ជ្រោយចង្វារ ដើម្បី​លោតទឹក សម្លាប់ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់​ឃាត់​ទាន់ពេលវេលា បង្ក​ការភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ នៅលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​និយាយថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ ស្ត្រី​រូបនោះ បាន​ជិះ​ម៉ូតូ​កង់​បី មួយគ្រឿង មក​ឈប់​លើ​ស្ពាន​ជ្រោយចង្វារ ។ ពេលដែល ចុះ​ពីលើ​ម៉ូតូ​កង់​បី​ហើយ ស្ត្រី​រូបនោះ​បាន​ដើរ​យំ​ឡើងលើ​ស្ពាន ដល់​ពាក់កណ្តាល​ស្ពាន ក៏មាន​បំណង​បម្រុង លោតទឹក សម្លាប់ខ្លួន តែ​ខណៈនោះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ នាំគ្នា​ឈប់​យានយន្ត ស្ទុះ​ចុះ​ចាប់​ឃាត់​នាង ទាន់ពេល រួច​ក៏​នាំគ្នា បណ្តើរ​នាង ឲ្យ​ចុះមក​ក្រោម​វិញ​។

​ស្ត្រី​ដែល​ប៉ុនប៉ង ធ្វើអត្តឃាត ដោយ​ការ​លោតទឹក​សម្លាប់ខ្លួន​នោះ ឈ្មោះ ស្រះ ល័​ក្ខ អាយុ​ជាង ២០ ឆ្នាំ មាន​ផ្ទៃពោះ ២ ខែ សព្វថ្ងៃ ស្នាក់នៅ​ម្តុំ​កាំ​កូ​ស៊ីត​ធី និង​មានស្រុក កំណើត នៅ​ខេត្តតាកែវ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង មក​លោតទឹក​សម្លាប់ខ្លួន​នេះ ដោយសារតែ​នាង ពិបាក​ចិត្តនឹង​ប្ដី​របស់ខ្លួន​។ តែ​នាង​មិនបាន​បញ្ជាក់ ពី​មូលហេតុ ដែល​ប្តី​នាង ធ្វើ​ឲ្យ​ខូចចិត្ត​នោះទេ​។​

​បន្ទាប់ពី​អ្នកជិតខាង បាន​លួង​លោមនាង ចុះមក​ក្រោម រួច​ផុតពី​ការប៉ុនប៉ង សម្លាប់ខ្លួន ហើយ​នោះ នាង​ក៏បាន​ជិះ​ម៉ូតូឌុប ត្រឡប់ទៅផ្ទះ​វិញ​តែម្ដង​៕

ប្រភព :​ រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here