អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលបន្តផ្តល់ជូនស្បៀងអាហារ និងថវិកាលើកទឹកចិត្តដល់មន្ត្រីនគរបាល បន្តការពារសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

0
525

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញចុះសំណេះសំណាល នាំយកអំណោយជាស្បៀងអាហារនិងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍កោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ ក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍ឲ្យខានតែបាន «៣កុំ-៣ការពារ» ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជូនដំណឹង ក៏ដូចជាអំពាវនាវឲ្យកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រយ័ត្នប្រយែងសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងការបំរែបំរួលអាកាសធាតុ ។
ឯកឧត្តមបណ្ឌិត ឲ្យដឹងថា បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណ១០ព្រឹក ដល់ម៉ោង០២រសៀល កម្ដៅនឹងមានការកើនឡើងលើសពីធម្មតាដែលមិនធ្លាប់មាន ដែលជាការគួរតែប្រុងប្រយ័ត្ន ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមាន អង្ករ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល៦០លីត្រ ទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន០៥លានរៀល ៕
អាចារ្យលាក់

LEAVE A REPLY

Please enter your comment!
Please enter your name here