រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឆ្លើយតប​និង​ដាក់​ចំៗ​ទៅ​ក្រុមហ៊ុន​ចំនួន​បួន​រឿង​នាំ​ជ្រូក​ចូលមក​កម្ពុជា​

0
86

ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានធ្វើ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​គោលការណ៍ អនុញ្ញាត​ឲ្យ​នាំចូល​សត្វ​ជ្រូក​រស់​សម្រាប់​យកមក​បំ​ពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លាភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​ដំឡើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ ឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត គឺជា​ការមិនពិត​នោះទេ​។​

​រដ្ឋមន្ត្រី​បានដាក់​ចំៗ​ថា “​ជា​ល្បិច​របស់​ពួក​ឈ្មួញ​នាំចូល​តែប៉ុណ្ណោះ ព្រោះ​ពួកនេះ​ធ្លាប់ប្រើ​ឧបាយកល​នេះ​ច្រើនដង​ហើយ ។ សំខាន់​ទាក់ទង​ទៅនឹង​តម្លៃ​វា​អាស្រ័យទៅលើ​ការចិញ្ចឹម​ក្នុងស្រុក និង​ការចាត់ចែង​របស់​ទីផ្សារសេរី​ជាពិសេស​មាន ក្រសួងពាណិជ្ជកម្ម គេ​តាមមើល​ជាប្រចាំ ។ ក្រសួងកសិកម្ម គ្មាន​សិ​ទ្ទិ​ទេ​”​។​

​ការឆ្លើយតប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមអាជីវករ និង​ក្រុមហ៊ុន​ចំនួន​បួន​ដែល​អះអាងថា ធ្លាប់​ប្រកបមុខរបរ​អាជីវក​ម្ម និង​ជា​អ្នក​ធ្លាប់​នាំ​សត្វ​ជ្រូក​រស់ ចូលមក​ផ្គត់ផ្គង់​ក្នុងប្រទេស​កម្ពុជា និង​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម​បានធ្វើការ ចោទប្រកាន់​ទៅលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថា ក្រសួងកសិកម្ម​បានចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​នាំ ចូល​សត្វ​ជ្រូក​រស់ សម្រាប់​យកមក​បំពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លារ​ភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​តម្លើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ ឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត​។​

​ការចោទប្រកាន់​នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ចូលដល់​ការិយាល័យ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ នេះ​។​

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​១៧ ខែសីហា​នេះ​ថា “​ចំពោះ​សត្វ​នេះ យើង​មិនអាច ចេះតែ​ដេញ ថ្លៃ​ដូច​ផលិតផល​ខោអាវ ឡាន​អី​បានទេ​ពីព្រោះ​មានច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាពិសេស​រោគ​ឆ្លង​សត្វ គឺ​យើង​មិនមែន​ចេះតែ​អនុញ្ញាត​ទេ​ទាល់តែ​មានការ​បញ្ជាក់ ផ្តល់នៅ​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​សុខភាព​សត្វ​មុននឹង ឆ្លង​ពី​ខេត្ត​មួយ​មក​ខេត្ត មួយ​ឆ្លង​ពី​ប្រទេសមួយ​មក ប្រទេសមួយ គឺ​គេ​មាន​វិន័យ របស់គេ មាន​ក្រឹត្យ ក្រម​ច្បាប់​របស់គេ ទាំង​ច្បាប់​ក្នុងប្រទេស ក្នុង​តំបន់ និង​ពិភពលោក ដែលមាន​អង្គការ សុខភាព​សត្វ ពិភពលោក​គេ​តាមដាន​មើល​យើងទាំងអស់គ្នា​ស្តីអំពី​ការអនុវត្ត​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​សត្វ​មិនមែន​នឹកឃើញ ស្រេច​តែ​វា​ថា​ដេញថ្លៃ​នេះ​ដេញថ្លៃ​នោះ​អត់​បានទេ​គឺ​កម្រិត​កំណត់​នៃ​ការចែក​ចាយ​យើង​មិនចេះ​យក​សត្វ​ឈឺ​មក​ចែកចាយ​នៅ​កម្ពុជា​បាន​នោះទេ នេះ​ជា​វិធានការ​ច្បាប់​ចំពោះមុខ​ដែល​យើង​កំពុង​តែមាន​”​។​

​រដ្ឋមន្ត្រីក្រសួង​បាន​សង្កត់ ធ្ងន់​ថា “… យើង​មើល​ប៉ុន្មាន ថ្ងៃនេះ​ដឹង​ហើយ គ្រាន់​តែមាន​បញ្ហា​តិចតួច​គេ​ទប់ស្កាត់​ផ្លែ​តា​ងែ​ន របស់​យើង​មិន​ឲ្យ​ចូល​ទឹក ដី​ថៃ ទេ ហើយ ប្រជាជន​បាតុកម្ម​មិន​ឲ្យ​ផលិតផល ថៃ ចូល​កម្ពុជា ហើយ​ក្រុម​នេះ​គិត តែ​បំផុស​ឲ្យ​យក​ផលិតផល​មកចាក់​ចោល​នៅ​កម្ពុជា ធ្វើ​ឲ្យ​បាត់បង់​ឱកាស​មាស​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ការផលិត​។ ហើយ​មួយថ្ងៃ​ទៅមួយថ្ងៃ​សកម្មភាព របស់ខ្ញុំ​ខំ​បំផុស​ឲ្យ ប្រជាជន ខ្មែរ ទិញ​ផលិតផល ខ្មែរ ដែល​ផលិត​បាន​ដាំ​បាន​យកមក​ទទួល ទាន កុំ​ឲ្យ ប្រើ ប្រាស់ របស់គេ ដែល ជា​ផល ប្រយោជន៍​សេដ្ឋកិច្ច របស់ គេ អ្វី ដែល យើង ធ្វើ បាន យើង គួរតែ​ទិញ របស់​ខ្មែរ យើង​បើ​ទោះ ថ្លៃ​បន្តិចបន្តួច ដោយសារ កម្ពុជា​មិនទាន់​កែច្នៃ​បាន ល្អ ប្រសើរ​ដូចជា ចំណី​នៅ​ថ្លៃ​ជាងគេ​បន្តិច​ដោយសារ​ភ្លើង​ថ្លៃ​។ អីចឹង​ទៅ​វា​នៅ​កម្រិត​មួយ ខ្ពស់ ។​ចិញ្ចឹម​ទៅ​វា​រាង​ថ្លៃ​បន្តិច គឺ​មិនអាច​បញ្ចុះ​ថោក​បាន​ទេវា​អាស្រ័យទៅលើ​អ្នក​ចិញ្ចឹម ក្នុង ស្រុក ។ អ្នក​ចិញ្ចឹម ក្នុង ស្រុក​គឺ​គាត់​បាន ត្អូញត្អែរ​យើង​បាន ដឹង​ទាំងអស់​។ សមាគម​ចិញ្ចឹមសត្វ​គាត់ ធ្វើ​សន្និសីទកាសែត​ជា​បន្តបន្ទាប់ បើសិនជា​យើង​មិន​ពុះពារ​ខិតខំ ប្រឹង ប្រែង​ដោះស្រាយ ដោយ ខ្លួនឯង ទេ បើសិនជា​យើង​បើកចំហរ​ឲ្យ​នាំចូល​នោះ​កម្ពុជា​នឹង ធ្វើ​ខ្ញុំគេ​ជា​រៀងរហូត​ទៅ​។ នេះ គឺជា​អ្វី​ដែលជា​ជំហរ របស់​របស់​ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ​។ ដូចជា​ប៉ុន្មាន ថ្ងៃនេះ យើង​ខំ​បំផុស​ឲ្យ ខ្មែរ​ចេះ​ទិញ​ផលិតផល ខ្មែរ ជាពិសេស​ផ្លែ​តា​ងែ​ន​មក​ចែកចាយ ប្រជាជន​ក្នុងស្រុក ដើម្បី ផល ប្រយោជន៍ ប្រជាជន​យើង​ទាំងមូល​ឲ្យ​ចេះ ប្រឹង​ទាំងអស់នេះ​គ្នា នេះ​គឺជា​ចំណុច ពិសេស​”​។​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា “​នេះ​ជា​នយោបាយ​របស់ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ​របស់គេ ចង់​យកមក​កំទេច​នៅ​អ្វី ដែល ជា​ផលិតកម្ម របស់​ខ្មែរ​”​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here