ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ពី​កសិករ​នៅតាម​ខេត្តជាប់ព្រំដែនថៃ​

0
56

​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១៧ខែសីហា​ឆ្នាំ២០២១​នេះ​បាន​បញ្ជា​ឲ្យ​នាយឧត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោ ធពល​ខេមរភូមិន្ទ មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​ចុះ​ប្រ​មូ ល​ទិញ​ផ្លែ​មៀន​របស់​កសិករ​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី -១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សេង ឌី​លីន សមាជិក​ក្រុម​លេខា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ៖ «​យោងតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាត​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេចតេ​ជោ ហ៊ុន សែន ដើម្បី​ប្រមូល​ទិញ​នូវ​កសិផល​របស់​ប្រជាកសិករ​គឺ​ផ្លែ​មៀន​បៃ​លិ​ន​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងការ​នាំចេញ ទៅ​លក់​នៅក្រៅ​ប្រទេស​ដែល​បណ្តាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន​ប្រទេសជិតខាង​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ សេង ឌី​លីន បាន​ឲ្យ​ដឹងថា​ពេលនេះ​ក្រុមការងារ​កំពុង​ចេញដំណើរ​ទៅកាន់​ខេត្តបាត់ដំបង​ហើយ នៅ​ថ្ងៃស្អែក​ក្រុមការងារ​និង​ជួបប្រជុំ​ជាមួយ​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ដើម្បី​ដាច់ចេញ​នូវ​តម្លៃ​សម្រាប់​ការប្រមូលទិញ ។ តាម​លោក​ឧ​ត្ត​ម​សេនីយ៍ សេង ឌី​លីន ការប្រមូលទិញ​នេះ​មិន បាន​កំណត់ថា​ចំនួន​ប៉ុន្មាន​តោនៗ​នោះទេ ។ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នឹង​បោះទីតាំង​ប្រមូល​ទិញ​នៅក្នុង​តារាង​បាល់ទាត់ ខេត្តបាត់ដំបង ។ ចំពោះ​ផ្លៃ​មៀន​ដែល​ប្រមូល​ទិញ​ហើយ​នោះ​ត្រូវ​បែងចែក​ទៅណា​គឺ​ត្រូវ​រងចាំ​អនុ​សាស​សន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដូច្នេះ​សូម​ប្រជាកសិករ​ដែលមាន​ផល្លានុផល​ផ្លែ​មៀន​ប៉ៃលិន​សូម​ទំនាក់ទំនង​មក​ក្រុមការងារ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​ចាប់ផ្តើម​ទទួល​ទិញ ពីថ្ងៃ​ទី​១៨ ខែសីហា​ឆ្នាំ​២០២១​នេះ​តទៅ ។ ទីកន្លែង​ទទួល​ទិញ​នៅ​តារាង​បាល់ទាត់​ខេត្តបាត់ដំបង​ជិត​សាលា​ភូមិភាគ​ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖​ទី​១៖ លោក ឧ​ត្ត​ម​សេនីយ៍ សេង ឌី​លីន សមាជិក​ក្រុម​លេខា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទូរស័ព្ទ​លេខ​៖០៩៧ ៧៧៧ ៣៧៣៧ ។​ទី​២៖ លោក ស៊ុន ម៉េង​ហៃ ទូរស័ព្ទ​លេខ​៖ ០៨៨ ៩០៣ ៧៧៧៧ ។​

​លោក តំ សុ​ភ័​ណ្ឌ រដ្ឋបាល​សហគម​ន៍ក​សិ​កម្ម​មៀន​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​របស់​កសិករ​ជា​សមាជិក​មាន​ចំនួន ២,៩០០​ហិកតា​នៅ​ខេត្ត​ប៉ៃលិន បាត់ ដំបង​និង​បន្ទាយមានជ័យ​ចាប់ផ្តើម​ដល់​រដូវ​កាល​ប្រមូ ល​ផល​ហើយ​នៅ​ខែសីហា​នេះដែ​លអាច​នឹង​ប្រមូល​ផល​បាន​ប្រមាណ​ជាង​៥ ម៉ឺន​តោន ។ លោក​បន្តថា​នៅពេលនេះ បញ្ហា​របស់​សហគមន៍​មៀន​ប៉ៃលិន​គឺ​គ្មាន​ទីផ្សារ​សម្រាប់​នាំចេញ​បាន​ដោយ​កន្លងទៅ​ពឹងផ្អែក​លើ​ការនាំ​ចេញ ទៅ​ថៃ​ហើយ​ថៃ​នាំចេញ​បន្តទៅ​ចិន។ ប៉ុន្តែ​ពេលនេះ​មិនអាច នាំ​ចេញទៅ​ប្រទេស​ថៃ​បានឡើយ ។លោក​បញ្ជាក់ថា​កន្ល ងទៅ​សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន​ធ្លាប់​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឲ្យ​ជួយ​ដល់​កសិករ​ផងដែរ​តែ​មិន ទាន់​មាន​ដំណោះស្រាយ​ឡើយ​ហើយ​រដ្ឋមន្ត្រី​កសិកម្ម​ក៏​ធ្លាប់បាន​អញ្ជើញ​ទៅដល់​សហគមន៍​ដោយផ្ទាល់​ផងដែរ​។​

ចំណែក​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃទី ១៧ ខែ សីហា នេះ​បាន​ថ្លែង​ឲ្យ​ដឹងថា​៖​រហូតមកដល់​ពេលនេះ​(​ថ្ងៃទី​១៧ សីហា​)​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​ណា​ទាក់ទង​ទិញ​យកទៅលក់​ឬ​យកទៅ​កែច្នៃ​ឬក៏​នាំ​ចេញទៅ​ក្រៅប្រទេស​នៅឡើយ​ទេ​។ ខណៈ​រដូវ​ប្រមូល​ផល​ផ្លៃ​មៀន​ប៉ៃលិន​ជំហាន ដំបូង​បានមក​ដល់​ដែល​តាម​ការប៉ាន់ប្រមាណ​មាន​ចំនួន​ពី​៣០.០០០​ទៅ​៤០.០០០​តោន​ចំណែក​តម្លៃ​បច្ចុប្បន្ន​១​គីឡូ ២០០០ រៀល​។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថាៈ​ការប្រមូល​ផល​ផ្លែ​មៀន​ប៉ៃលិន​កំពុង​ចាប់ផ្តើម​ពី​ខែសីហា​រហូតដល់​ខែកុម្ភៈ ទៅ​ខែមីនា​ហើយ​ការប្រមូល​លើកដំបូង​នេះ​តាម​ការប៉ានស្មាន​នឹងមាន​ចំនួន​ប្រមាណ​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​តោន​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង ២.៨០០ ហិកតា​នៃ​ផ្ទៃដី​សរុប​ទំហំ​ជិត ៥.០០០ ហិកតា ។ ចំណែកឯ​តម្លៃ​លក់​ចេញ​ក្នុង​ពេលនេះ​គឺ ២.០០០ រៀល​ក្នុង​១ គីឡូក្រាម ។ ជាទូទៅ​រាល់​ឆ្នាំ​ការបញ្ជាទិញ​ពី​ក្នុងស្រុក​ក៏មានដែរ​ទោះជា​មានការ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​ក៏ដោយ ក្នុងនោះ​សម្រាប់​ទីក្រុង​ភ្នំពេញ​ក៏មានដែរ​គ្រាន់តែ​បរិមាណ​តិចតួច​គឺ​ប្រមាណ ២០ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ​នៃ​បរិមាណ​ទាំងមូល ។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ​បាន​បន្តថា​៖ រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ក្រុមហ៊ុន​ណា​ទាក់ទង​ទិញ​ទៅ​កែច្នៃ ឬ សម្រាប់​នាំចេញ​នៅឡើយ​ទេ​ដោយសារ​ឥឡូវ​ជាការ​ចាប់ ផ្តើម ប្រមូល​ផល​ដែរ​និង​មិនទាន់មាន​បរិមាណ​ផល​ច្រើន​លើសលុប​គ្រាន់តែ​ថា​កាលដែល​ចាប់ផ្តើម​នៃ​ការប្រមូល​ផល​ហើយ​ប្រមូល​ផល​មាន​ជា​បណ្តើរៗ រហូត​ទៅដល់​ខែ​២ ខែ​៣ នៃ​ឆ្នាំក្រោយ​នោះ​ប៉ុន្តែ​ដល់​ដំណាក់​កាលពី​ការប្រមូល​ហើយ​អ្វីដែល​ក្រុមហ៊ុន​គាត់​មក​ប្រមូល​ទិញ​ទំនិញ​កែច្នៃ​នៅ​មិនទាន់មាន​ដែរ​។​

​លោក​បានស្នើ​ឲ្យ​អាជីវករ​ក្នុងស្រុក​ជួយ​ធ្វើការ​ចែករំលែក​ជាពិសេស​អ្នកធ្វើ​ការជួយ​ទិញ​លក់ ដូច​ដែរ​ដឹង​ហើយ​ថា​មៀន​ប៉ៃលិន​នេះ​ធ្លាប់តែ​នាំទៅ​ថៃ​ភាគច្រើន​ហើយ កសិករ​មួយចំនួន​ក្នុងប្រទេស ខេត្ត​ខ្លះ​មិនទាន់​ស្គាល់​មៀន​ប៉ៃលិន​ច្បាស់​ត្រង់​ថា​មាន​រសជាតិ​យ៉ាងម៉េច​នោះ​។​

​ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​ដល់​អាជីវករ​ដែលជា​ឈ្មួញ​ក្រុមហ៊ុន​ធំៗ​ដែល​រកស៊ី​ដឹកទំនិញ​ចេញចូល​ដូចជា​ទំនិញ​កសិករ​ផ្សេងៗ​ទិញ​ចេញពី​តំបន់​ព្រំដែន​ជា​ពិ​សេ ស​ខេត្ត​ប៉ៃលិន​ទៅ​លក់​ក្នុង​ខេត្ត​ផ្សេងៗ​ដែល​កសិករ​គាត់​នៅ​ទទួលទាន​ដូចគ្នា​ទេ​ខ្វះ​តែ​រឿង​អ្នកធ្វើអាជីវកម្ម​ដើម្បី​ឲ្យ​ដល់ដៃ​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ដូចនេះ​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អាជីវករ​ផ្សេងៗ​គាត់​ចូលរួម​មកជួយ​ទិញ​ទៅធ្វើ​អាជីវកម្ម​លក់​បន្ត​ឬក៏​ក្រុមហ៊ុន​មានលទ្ធភាព​ជួយ​បង្កើតជា​សិប្បកម្ម​កែច្នៃ ដើម្បី​ឲ្យ​បានជា​កសិផល​ក្រៀម ទៅ​យើង​អាច​នាំចេញ​ឬ​អាច​ប្រើប្រាស់​ទុក​រយៈពេល​បានយូរ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​១២ ខែសីហា​កន្លងទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បានចេញ​សេចក្តីអំពាវនាវ​មួយ​ឲ្យ​អាជីវករ​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជួយ​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ដោយ​ក្រសួង​បញ្ជាក់ថា​៖​ដោយសារ​បញ្ហា​រីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​របាំង​ភូតគាម​អនាម័យ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​មិនទាន់​អាចធ្វើ​ការនាំ​ចេញ ទៅ កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ពិសេស​ប្រទេស​ថៃ​កំពុង​បិទ​មិន​ឲ្យ​នាំចូល​មៀន​ប៉ៃលិន​តាម​ច្រកព្រំដែន ដែលជា​ហេតុ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​រួមគ្នា​គាំទ្រ​ផលិតផល​ខ្មែរ ក្រោមរូបភាព​ខ្មែរ​ជួយ​ខ្មែរ ដោយ​ជួយ​ទិញ​ផ្លែ​មៀន របស់​ប្រជាកសិករ​ពិសេស​សហគមន៍​កសិក​ម្ម​មៀន​ប៉ៃលិន​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ជាមួយនេះ​ក្រសួង​ក៏បាន ស្នើ​ឲ្យ​សហគមន៍​បង្វែរ​ការនាំ​ចេញ​ផ្លែ​មៀន​ទៅកាន់​ប្រទេស​វៀតណាម​វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here