ពួកភេរវករនឹងវិលមកអាហ្វហ្កានីស្ថានឆាប់ៗនេះក្រោយតាលីបង់ដោះលែងអ្នកទោសសកម្មប្រយុទ្ធរាប់ពាន់នាក់

0
26

ក្នុងពេលដែលពួកតាលីបង់កំពុងរៀបចំដើម្បីបង្កើតរដ្ឋាភិបាលមួយគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិកក៏កំពុងតែសំដែងការភ័យព្រួយថាពួកភេរវករនឹងរួមគ្នាបង្កើតជាក្រុមធ្វើសកម្មភាពឡើងវិញនៅក្នុងតំបន់នេះលឿងលើសពីអ្វីដែលបានរំពឹងទុកទៅទៀត។លោកMark Milley អគ្គមេបញ្ជាការកងកម្លាំងអាមេរិកបាននិយាយប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ពួកភេរវករនឹងចងក្រងជាក្រុមឡើងវិញនៅក្នុងប្រទេសអាហ្វហ្កានីស្ថានហើយពួកគេនឹងធ្វើសកម្មភាពលឿនជាងមុនទៅទៀត។កាលពីថ្ងៃអាទឹត្យកន្លងទៅនេះ ក្រោយពីបានវាយចូលកាន់កាប់ទីក្រុងកាប៊ុលហើយនោះ ពួកតាលីបង់បានធ្វើការដោះលែងពួកសកម្មប្រយុទ្ធប្រមាណជាង៥០០០ពាន់នាក់ដែលជាឈ្លើយសឹករបស់រដ្ឋាភិបាលចេញពីពន្ធនាគារBagramឲ្យមានសេរីភាពឡើងវិញ។សមាសភាពបួកនេះមួយចំនួនជាពួកសកម្មប្រយុទ្ធនៃក្រុមរដ្ឋអ៊ីស្លាមនិងមួយចំនួនជាពួកអាល់កៃដា៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here