តុលាការម៉ាឡេកោះហៅជំទាវរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេចូលខ្លួន រឿងពុករលួយ

0
62

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី18កុម្ភះនេះថាតុលាការប្រ
ទេសម៉ាឡេស៊ីបានចេញដីកាបញ្ជាអោយលោកជំទាវRosmah Mansor ភរិយាលោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេNajib Razak ចូលខ្លួនដើម្បីទទួលការចោទប្រកាន់ពីបទទុច្ចរឹត សុីសំណូក ទឹកប្រាក់ចំនួន RM194 លាន​រីងហ្គីត (លុយម៉ាឡេ ប្រមាណ48.5លានដុល្លារ)ពាក់ព័ន្ធនឹងគម្រោង វិនិយោគថាមពលព្រះអាទិត្យ ដែលបានអនុម័តកំឡុងអំណាចរបស់ប្តីជានាយករដ្ឋមន្រ្តី។

លោកជំទាវRosmahបានទទួលសំណូកនេះកំឡុងឆ្នាំ2016-2017និងបានបង្ហាញអោយមហាជនឃើញនូវជីវិតហុឹហាសម្បើមណាស់ជាមួយមាសពេជ្រ ពិទូសូរ្យការនិងផលិតផលប្រ៊ែនៗ ដែលបន្ទាប់មក ពេលប្តីធ្លាក់ពីអំណាចនោះ តុលាការចុះឆែកឆេរបានរកឃើញសំភារៈប្រណិតនោះ។
ចំណែកលោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេNajib(តំណែងឆ្នាំ2009-2018) ត្រូវតុលាការម៉ាឡេកាត់ទោសពីឆ្នាំទៅជាប់គុក១២ឆ្នាំតែសុំនៅក្រៅឃុំបន្តឧទ្ធរណ៍សិន។ឥឡូវនេះធ្លាក់ដល់វាសនាភរិយាទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here