ប្រជាជនអាហ្វហ្កានីស្ថាន៖បៃដិន…អ្នកឯងកំពុងក្បត់យើងហើយ

0
216

ដោយត្រូវបានធ្វើឲ្យស្លុតរន្ធត់ចិត្តជាមួយនឹងព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅលើទឹកដីរបស់ខ្លួន ប្រជាជនអាហ្វហ្កានីស្ថានរាប់រយនាក់បានមកឈរប្រមូលផ្តុំនៅខាងក្រៅសេតវិមានកាលពីម្សិលមិញដើម្បីធ្វើបាតុកម្មសំដែងការតវ៉ាប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោកចូ បៃដិនដោយចោទថាជាអ្នកទទួលខុសត្រូវចំពោះបរាជ័យនៃចំណាត់ការរបស់គាត់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ពួកអ្នកតវ៉ាទាំងនេះបានស្រែកពាក្យស្លោកថា៖បៃដិន,អ្នកឯងក្បត់យើងហើយ.បៃដិន..អ្នកឯងគឺជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ,ឯពួកតាលីបង់ អ្នកឯងចុះនរកទៅ។លោកចូ បៃដិនគឺជាអ្នកចេញបទបញ្ជាឲ្យដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងពេលដែលមានបញ្ហាប្រឈមមុខយ៉ាងខ្លាំងជាមួយកងកម្លាំងតាលីបង់ ។ពួកតាលីបង់បានបង្កើនការវាយសម្រុក និងបានចូលមកកាន់កាប់រដ្ឋធានីកាប៊ុលយ៉ាងស្រួល ហើយប្រទេសអាហ្វហ្កានីស្ថានទាំងមូលបានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកនេះយ៉ាងលឿនហួសពីការរំពឹងទុក៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here