ព្រះសង្ឃថៃបាញ់សម្លាប់មនុស្សនៅឯមណ្ឌលវិបស្សនា

0
519

តាមកាសែតបាងកកប៉ុស្តិបានផ្សាយឲ្យដឹងថា លោកសង្ឃថៃមួយអង្គនៅឯមជ្ឈមណ្ឌលវិបស្សនាបានបាញ់សម្លាប់បុរសម្នាក់ដែលបានចូលមកធ្វើវិបស្សនាក្នុងស្រុកនឿន ម៉ាប្រាំងខេត្តពិស្ណុលោកកាលពីថ្ងៃចន្ទ័ម្សិលមិញនេះ។ប៉ូលីសថៃដែលជាអ្នកស៊ើបអង្កេតរឿងនេះបាននិយាយថាបានកើតឡើងនៅមណ្ឌលវិបស្សនាព្រះពុទ្ធសាសនាស៊ូធីវ៉ាឌី រ៉ាត់ចាណាធី ក្នុងភូមិវ៉ាងព្រុងក្នុងអំឡុងម៉ោង១០ថ្ងៃ។ព្រះសង្ឃជាជនដៃដល់នោះមានឈ្មោះសិទ្ធីគន យ៉ានគ្រូអាយុ៤១ឆ្នាំជាអ្នកទទួលខុសត្រូវនៅក្នុងមណ្ឌលវិបស្សនានោះតែម្តង។គាត់បានប្រគល់ខ្លួននិងកាំភ្លើងឲ្យប៉ូលីស នៅពេលដែលប៉ូលីសទៅដល់ទីនោះ។ស្ត្រីម្នាក់ឈ្មោះស៊ូធីវ៉ាឌីបាននិយាយប្រាប់ប៉ូលីសថា នាងបាននិមន្តព្រះសង្ឃអង្គនេះពីខេត្តផ្សេងឲ្យមកគង់នៅទីនេះនិងបើកជាមណ្ឌលវិបស្សនាអស់រយៈពេល៣ឆ្នាំហើយ។នាងក៏បានទាំងប្រគេនដីសម្រាប់ព្រះអង្គប្រើប្រាស់ក្នុងការរៀបចំមណ្ឌលនេះទៀតផង។ប៉ុន្តែពេលនេះស្រាប់តែបុរសម្នាក់ឈ្មោះផាឌុងបានបិទផ្លូវធ្វើដំណើរចូលមកក្នុងមណ្ឌលវិបស្សនានិងបង្ករឿងរ៉ាវមិនចេះចប់មិនចេះហើយជាមួយព្រះអង្គអំពីបញ្ហាដីធ្លីនេះ ទើបបណ្តាលឲ្យមានរៀងបែបនេះកើតឡើងតែម្តង៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here