តំណាងគណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះប្រគល់ជូនអណ្ដូងស្នប់ទឹកចំនួន៣ និងចែកអំណោយជូនប្រជាពលរដ្ឋ៨០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ

0
75

ខេត្តត្បូងឃ្មុំៈ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ជូនអណ្ដូងស្នប់ទឹកចំនួន៣ ដល់ប្រជាពលរដ្ឋស់នៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋ៨០គ្រួសារ ជាអំណោយរបស់សមាគមបេសកកម្មដំណឹងល្អ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមឆាយ វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នាឳកាសនោះ ។


ឯកឧត្តម ឆាយ វណ្ណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ) ។


ជាមួយគ្នានោះដែរឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានធ្វើការជំរុញអោយប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ ដើម្បីកុំអោយមានការបន្តឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់គ្រួសារយើង សហគមន៍យើង ។


បន្ថែមពីនេះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩បម្លែងថ្មី ប្រភេទដែលតា (delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង ។


សូមជម្រាបថា អណ្តូងស្នប់ទឹកទាំង៣ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋរស់នៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
ដោយឡែក៨០គ្រួសារទទួលបានអំណោយ ដោយក្នុងនោះ៤០គ្រួសាររស់នៅភូមិអង្គរជ័យ ឃុំស្រឡប់ និង៤០គ្រួសារទៀតរស់នៅ ភូមិតាអ៊ុយ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ និងអាហារបំប៉នមួយយួរ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here