ពួកតាលីបង់ដណ្តើមបានអាវុធយុទ្ធភណ្ឌជាច្រើនពីទាហានរដ្ឋាភិបាលប៉ុន្តែមិនសូវចេះប្រើ

0
62

ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារតាំងពីដើមឆ្នាំ២០២១នេះ ពួកអ្នកប្រយុទ្ធតាលីបង់បានបង្ហោះរូបភាពជាច្រើនបង្ហាញអំពីអាវុធយុទ្ធភណ្ឌដែលពួកគេដណ្តើមបានពីទាហានរដ្ឋាភិបាលក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រនិងរថពាសដែកផង។ពួកតាលីបង់ក៏ដណ្តើបានទាំងកាំភ្លើងធំ កាំភ្លើងស្វ័យប្រវត្តិ កាំភ្លើងខ្លីនិងយុទ្ធោបករណ៍ជាច្រើនដែលរបស់ទាំងនេះរឹបអូសយកបានពីក្នុងបន្ទាយទាហានរដ្ឋាភិបាលដែលបាក់ទ័ពរត់ចោល។ប៉ុន្តែមួយចំនួនទៀតទទួលបានពីទាហានដែលបរាជ័យហើយបានប្រគលើអាវុធទាំងនោះមកឲ្យពួកគេ។ប៉ុន្តែអ្នកវិភាគបាននិយាយថាបើទោះជាពួកតាលីបង់ដណ្តើមបានយុទ្ធោប្បករណ៍ដ៏ទាន់សម័យទាំងនោះមែន តែពួកគេមិនអាចប្រើប្រាស់វាបានឡើយដោយសារគ្មានសមត្ថភាព។ប៉ុន្តែគេបានដឹងថាពួកតាលីបង់បានលក់អាវុធទាំងនេះទៅឲ្យបណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ីកណ្តាលនិងមជ្ឈឹមបូព៌ា ហើយប្រហែលជាបញ្ជូនទៅលក់នៅបណ្តាប្រទេសអាហ្វ្រិកខាងលិចទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here