ជីវិតក្នុងទីក្រុងកាប៊ុលបន្ទាប់ពីពួកតាលីបង់ចូលកាន់កាប់ក្នុង២ថ្ងៃកន្លងទៅនេះ

0
61

នៅក្នុងទីក្រុងកាប៊ុលរយៈពេល២ថ្ងៃកន្លងទៅនេះគេឃើញពួកកងទ័ពតាលីបង់ឈរនៅគ្រប់ទីកន្លែងនិងគ្រប់ច្រកល្ហកទាំងអស់។គ្រប់ចំណុចឆែកឆេរ មានដាក់របាំងនិងពួកតាលីបង់ឈរចាំត្រួតពិនិត្យ។ពួកគេបានឈរបញ្ជាចរាចរយានជំនិះនៅតាមដងផ្លូវ។វាដូចជាមិនមានអ្វីកើតឡើងគួរឲ្យភ័យព្រួយនោះទេ។ពួកតាលីបង់តែងតែហៅអ្នកបើករថយន្តដើម្បីធ្វើកាតត្រួតពិនិត្យេជាពិសេសរថយន្តរបស់ពួកយោធានិងប៉ូលីសនៃអតីតរបបអាហ្វហ្កានីស្ថានដែលទើបដួលរលំ។ជីវិតនៅកណ្តាលទីក្រុងកាប៊ុលទាំងមូលមានសភាពធម្មតាណាស់ ប៉ុន្តែចរាចរណ៍យានយន្តមានការថយចុះបន្តិច។ហាងជាច្រើនបានបិទទ្វារ ។ប៉ុន្តែប្រជាជនមើលទៅហាក់ដូចជាមានសភាពស្ងប់ស្ងាត់ ហ្នឹងនរជាងពីម្សិលមិញ។អ្នកកាសែតក្នុងទីក្រុងកាប៊ុលបានសរសេរថាគេបានឃើញស្ត្រីអាហ្វហ្កានីស្ថាន២នាក់បណ្តើរគ្នានៅតាមដងផ្លូវដោយពាក់ម៉ាស់លើផ្ទៃមុខដើម្បីការពារជំងឺកូវីដ១៩ហើយទទូរក្រណាត់នៅពីលើក្បាលដោយរុំជិតមិនអាចសម្គាល់អត្តសញ្ញាណថាជាអ្នកណា។ប្រជាជនមានសេរីភាពដើរហើរគ្រប់ទីកន្លែងដែលពួកគេចង់ហើយពួកទាហានតាលីបង់តែងតែសំដែងអាកប្បកិរិយាស្វាគមន៍ពួកគេជានិច្ច។ប៉ុន្តែគ្រប់ទីកន្លែងគ្មានសម្លេងតន្ត្រីទេ ដូម្បីតែនៅក្នុងសណ្ឋាគារដែលពីមុនធ្លាប់តែលឺជាធម្មតានោះ។ជាការពិតណាស់ប្រជាជនអាហ្វហ្កានីស្ថាននៅតែមានការភ័យព្រួយ ព្រោះថាក្រោមការដឹកនាំរបស់ពួកតាលីបង់គេមិនដឹងថាតើថ្ងៃស្អែកវានឹងទៅជាយ៉ាងណានោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here