ពួកតាលីបង់និយាយថាពេលនេះអាហ្វហ្កានីស្ថានកំពុងស្ថិតនៅក្នុងសន្តិភាពពេញលេញ

0
88

លោកមហាម៉ាត់ណាអ៊ីមអ្នកនាំពាក្យនៃការិយាល័យនយោបាយរបស់ពួកតាលីបង់បាននិយាយថាពេលនេះសន្តិភាពកំពុងគ្របដណ្តប់ទូទាំងប្រទេសអាហ្វហ្កានីស្ថាន។សង្គ្រាមបានផុតរលត់ទៅហើយ។ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃចន្ទ័នេះគឺមួយថ្ងៃបន្ទាប់ពីតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងកាលបីថ្ងៃអាទឹត្យហើយក៏ស្របពេលដែលអាមេរិកនិងបណ្តាប្រទេសលោកខាងលិចកំពុងដឹកជញ្ជូនប្រជាជននិងអ្នកការទូតរបស់ខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថាន។ភាពចលាចលកំពុងតែកើតមាននៅព្រលានយន្តហោះក្រុងកាប៊ុលក្នុងពេលដែលប្រជាជនអាហ្វហ្កានីស្ថាននិងជនបរទេសកំពុងតែប្រជ្រៀតគ្នាឡើងយន្តហោះរហូតដល់បណ្តាលឲ្យមានមនុស្សស្លាប់។លោកណាអ៊ីមបាននិយាយទៀតថា៖ថ្ងៃនេះ គឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានរបស់យើងនិងរបស់ពួកមូចាហេឌីន។ពួកគេកំពុងតែជាតំណាងដែលទទួលបានផលប្រយោជន៍ជាផ្លែផ្កាពីកិច្ចខឹតខំប្រឹងប្រែងរបស់ពួកគេក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ។សូមអរគុណព្រះជាម្ចាស់ ,សង្គ្រាមបានរលត់ផុតពីទឹកដីយើងហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here