រដ្ឋមន្ត្រីក្រសួងព័ត៌មានចំអកអោយប្រធានាធិបតីរត់ចោលស្រុក

0
80

ថ្ងៃនេះនៅក្នុងហ្វេសប៊ុកលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរចំអកអោយលោកGhaniប្រធានាធិបតី
អាហ្វហ្កានីស្ថានដែលរត់ចោលស្រុកដោយមានខ្លឹមសារថា :-
កូនចៅ សាមគ្គីតស៊ូ ! ប៉ុន្មានថ្ងៃក្នុងអាទិត្យទី ២ នៃខែសីហា ២០២១ យើងឮលោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani អាយុ ៧២ ឆ្នាំ អំពាវនាវអោយប្រមូលកម្លាំងឡើងវិញដើម្បីទប់ការវាយលុករបស់ពួកតាលីបង់ ។ ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយ ជាអ្នករស់នៅអាមេរិកជាង ២៤ ឆ្នាំ យើងគិតថាលោកប្រហែលជាមានល្បិចមួយចំនួនដើម្បីផ្តួលគូសត្រូវលោក ដូចកាលលោកផ្តួលចៅហ្វាយចាស់របស់លោក គឺលោក Hamid Karzai អញ្ចឹងដែរ ។ ម៉ែអើយ ! ស្រាប់តែនៅថ្ងៃអាទិត្យទី ១៥ សីហា ២០២១ គ្រាន់តែពួកតាលីបង់អើត ក លឹមៗនៅជាយក្រុងកាប៊ូល ស្រាប់តែលោកប្រធានឡើងយន្តហោះចេញប្រុយបាត់ស្រមោល ! និយាយលេងអី ស្លាប់អត់មកវិញទេ ស្រួលមិនស្រួលគេចាប់ព្យួរ ក ដូចប្រធានាធិបតីអាហ្វហ្កានីស្ថានមុន គឺ លោក Mohammad Najibullah Ahmadzai អញ្ចឹង ! ទៅទ្រាំសុី Hamburger នៅអាមេរិក ប្រសើរជាង ! លុយចាយមិនទាន់អស់ផង ងាប់លេងៗយ៉ាងម៉េច ?

LEAVE A REPLY

Please enter your comment!
Please enter your name here