ពួកតាលីបង់ចូលលុកលុយភូមិគ្រឹះដ៏ប្រណិតរបស់លោកអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន

0
261

ពេលនេះពួកតាលីបង់បានចូលគ្រប់គ្រងកាន់កាប់រដ្ឋធានីកាប៊ុលហើយ។ពួកគេបានចូលទៅលុកលុយមហាភូមិគ្រឹះរបស់លោកអនុប្រធានាធិបតីអាហ្វហ្កានីស្ថានឧត្តមសេនីយ៍រ៉ាស៊ីត ឌូស្ទុមដែលជាកំពូលអ្នកធ្វើសង្គ្រាមដែលពេលនេះបានរត់ចោលស្រុកបាត់ទៅហើយនោះ។អនុប្រធានាធិបតីរូបនេះគឺជាមនុស្សដែលស្និទស្នាលបំផុតជាមួយអាមេរិកក្នុងរយៈពេល២០ឆ្នាំដែលអាមេរិកបោះទ័ពឈ្លានពានប្រទេសអាហ្វហ្កានីស្ថានប្រឆាំងនឹងបួកតាលីបង់។វីដេអូឃ្លីបមួយបានបង្ហាញពីទាហានតាលីបង់ជាច្រើននាក់ឡើងទៅអង្គុយលើសាឡុងដ៏ប្រណិតនិងរបស់ប្រើប្រាស់ធ្វើពីមាសរួមទាំងប៉ាន់តែមាស ផងដែរ។ពេលនេះទាំងប្រធានាធិបតីអារ៉ាហ្វ ហ្កានីនិងអ្នកដឹកនាំជាន់ខ្ពស់ទៀតបានរត់ចេញពីប្រទេសហើយក្នុងពេលដែលកងទ័ពតាលីបង់ក៏បានចូលត្រួតត្រាក្នុងទីក្រុងកាប៊ុលហើយនោះ៕ប្រែសសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here