រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថាគ្មានប្រយោជន៍អ្វីនឹងត្រូវបន្តនៅអាហ្វហ្កានីស្ថានទៀតទេ

0
62

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកអាន់ថូនី ប្ល៊ីនខេនបាននិយាយប្រាប់ទូរទស្សន៍CCNកាលពីថ្ងៃអាទឹត្យថា វាគ្មានប្រយោជន៍អ្វីដែលសហរដ្ឋអាមេរិកត្រូវបន្តស្ថិតនៅប្រទសអាហ្វហ្កានីស្ថានទៀតទេ។លោកបាននិយាយបែបនេះក្នុងពេលដែលកងទ័ពតាលីបង់បានចូលមកដល់ទីក្រុងកាប៊ុលហើយនោះ ហើយក៏ស្របពេលដែលលោកប្រធានាធិបតីអាហ្វហ្កានីស្ថានក៏បានចាកចេញពីប្រទេសហើយដែរ។លោកបានបញ្ជាក់ទៀតថា អាមេរិកបានចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងអាណត្តិប្រធានាធិបតីដល់ទៅ៤នាក់ដើម្បីជួយទ្រទ្រង់រដ្ឋបាលអាហ្វហ្កានីស្ថានក្នុងការវាយប្រយុទ្ធជាមួយពួកតាលីបង់ ប៉ុន្តែពួកគេបានបរាជ័យហើយមិនអាចវាយខ្ទប់ការរុលមកមុខរបស់ពួកតាលីបង់បាន។លោកប្ល៊ីនខេនបានបញ្ជាក់ទៀតថា៖ជាការពិតកងទាហានរដ្ឋាភិបាលមិនមានលទ្ធភាពនឹងការពារប្រទេសរបស់ខ្លួនឯងបានទេ ហើយអ្វីដែលបានកើតឡើងនៅពេលនេះគឺលឿនហួសពីការរំពងទុក៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here