តាកែវៈ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរ និងសមត្ថកិច្ច បានឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្ស ប្រុសស្រី ជាច្រើននាក់ នៅចំណុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់ តាមការណែនាំ របស់អាជ្ញាធរ និងផ្គើន ធ្វើផ្ទុយពីច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ។ ឥឡូវនេះ ក្រុមគ្រូពេទ្យ បាននឹងកំពុងយកសំណាក ពិនិត្យរកមេរោគកូវីដ១៩។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ទោះជាការប្រមូលផ្តុំគ្នានេះ មិនមែន ជួបជុំផឹកស៊ីក៏ដោយ ក៏បំពានវិធានការ រដ្ឋបាលដែរ ដោយពួកគេ មិនបានអនុវត្តវិធាន សុខាភិបាល មិនបានរក្សាគម្លាត សុវត្ថិភាពសង្គម ងាយឆ្លងជំងឺកូវីដ-១៩ និងវីរុសមេរោគបំប្លែងថ្មី ដែលតា (Delta) ៕
ប្រភព : រស្មីកម្ពុជា