ដូណាល់ត្រាំបន្ទោសចូបៃដិនចំពោះការដកកងទ័ពអាមេរិកដោយគ្មានធ្វើលក្ខខណ្ឌ៍អ្វីទាំងអស់ជាមួពួកតាលីបង់ អតីតប្រធានាធិបតីអាមេរិកដូណាល់

0
21

ត្រាំបានធ្វើការស្តីបន្ទោសដោយពាក្យសំដីធ្ងន់ៗទៅលើអ្នកស្នងតំណែងពីគាត់គឺប្រធានាធិបតីបច្ចុប្បន្នលោកចូ បៃដិនចំពោះភាពកំសោយ ដោយមិនបានដាក់លក្ខខណ្ឌ័អ្វីទាំងអស់ក្នុងការដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយថាការវាយលុកយ៉ាងកម្រោលរបស់ពួកតាលីបង់នាពេលនេះគឺមិនអាចទទួលយកបានឡើយ។លោកត្រាំបាននិយាយទៀតថា ការដកកងទ័ពអាមេរិកដែលលោកបៃដិនបានកំណត់ជាចុងក្រោយត្រឹមថ្ងៃ៣១សីហាគឺបានអនុវត្តហើយ ប៉ុន្តែវាមានការខុសប្លែកខ្លាំងណាស់ពីអ្វីដែលយើងបានធ្វើការជាមួយពួកតាលីបង់។

កាលពីក្រោមអាណត្តិលោកជាប្រធានាធិបតីលោកត្រាំបានធ្វើការចរចារនិងបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់នៅក្នុងទីក្រុងដាហាកាលពីឆ្នាំ២០២០ដែលពេលនោះពទកគេបានសម្រេចថាកងទ័ពអាមេរិកនិងដកចេញទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថាននៅខែឧសភាឆ្នាំ២០២១ ប៉ុន្តែពួកតាលីបង់ត្រូវតែធានាអំពីសន្តិសុខដ៏រឹងមាំមួយនៅក្នុងប្រទេសនេះគឺមិនអាចរំលោភបំពានបានឡើយប៉ុន្តែពេលចូ បៃដិនឡើងកាន់តំណែងបែរជាគាត់សម្រេចដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់ជាមួយពួកតាលីបង់ទៅវិញ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here