ឈ្មួញលក់កាំភ្លើងខុសច្បាប់តាមអនឡាញ៣នាក់ត្រូវប៉ូលីសថៃចាប់ខ្លួន

0
31

តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា ប៉ូលីសថៃនៅស្រុកកោះកែន ខេត្តឈៀងរ៉ៃបានចាប់ខ្លួនឈ្មួញ៣នាក់ដែលរកស៊ីលក់អាវុធខុសច្បាប់តាមអនឡាញជាមួយនឹងអាវុធចំនួន៣.៥០០ដើមនិងគ្រាប់កាំភ្លើងជាង១លានគ្រាប់។លោកឧត្តមសេនីយ៍គនចៃ ខៃគ្លឿងមេបញ្ជាការស៊ើបអង្កេតបទឧក្រឹដ្ឋបាននិយាយថាប៉ូលីសថៃបានចាប់ខ្លួនបុរសម្នាក់អាយុ៣៨ឆ្នាំឈ្មោះដានូណៃនៅស្រុកកោះកែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរួមជាមួយបក្សពួកចំនួន២នាក់ទៀតឈ្មោះសារ៉ាវេនិងគុលទីរ៉ាតទាំង២នាក់នេះមានអាយុ៤៣ឆ្នាំនៅក្នុងខេត្តឈៀងរ៉ៃជាមួយនឹងអាវុធខុសច្បាប់ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់មានតម្លៃប្រមាណ៥០លានបាតគឹតជាលុយថៃ។

ប៉ូលីសបានចូលឆែកផ្ទះលោកដានូណៃនៅស្រុកកោះកែនរកឃើញអាវុធស្វ័យប្រវត្តិចំនួន១៤១៤ដើម កាំភ្លើងខ្លី១២២ដើមនិងគ្រាប់៩២០.០០០គ្រាប់។បន្ទាប់មកបានទៅឆែកនៅផ្ទះជនសង្ស័យម្នាក់ទៀតនៅស្រុកមួងរកឃើញកាំភ្លើងវែង១.៧៨៦និងកាំភ្លើងខ្លី២២៤ដើមព្រមទាំងគ្រាប់៥៧.៥០០គ្រាប់ទៀត។ប៉ូលីសកំពុងតែបន្តការស៊ើបអង្កេតនិងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការក្នុងសប្តាហ៍ខាងមុខនេះ៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here