ចាប់ក្របីខ្លុះច្រមុះត្រូវក្របីវ័ធរងរបួសបីនាក់នៅស្រុកប្រាសាទបាគង

0
203

សៀមរាបៈ ក្នុងពេលចាប់ក្របីដើម្បីខ្លុះច្រមុះ ក៏ត្រូវក្របីវ័ធបណ្តាលឱ្យមនុស្សបីនាក់រងរបួស។ករណីនេះកើតឡើងនៅស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី១៥ខែសីហានៅចំណុចទំនប់កញ្ចុះស្ថិតនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។

កងរាជអាវុធហត្ថស្រុកប្រាសាទបាគង បាននិយាយថា ជនរងគ្រោះទី១.ឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិឃុនមោឃ រងរបួសធ្លាយពោះ,២.ឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិច្រេស រងរបួសមុតត្រង់ក្បាលជង្គង់(ស្រាល)និង៣.ឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស រងរបួសមុតដៃ (ស្រាល) ។ ជនរងគ្រោះទាំងបីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here