នាយព្រែក តួអង្គក្នុងរឿង «នេសាទក្រពើ» ពោរពាក្យក្នុងចិត្តទៅកាន់លោកអ៊ុំ ម៉ៅ អាយុទ្ធ ក្រោយទទួលមរណៈភាពដោយសារកូវីដ 19

0
339

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ ដោយសារជំងឺកូវីដ 19 ខណៈដែលគាត់កំពុងសំរាកព្យាបាលជំងឺកូវីដ 19 នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ 19 ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ នាយព្រែក ក៏បានបង្ហោះសារស្តោកស្តាយជាពន់ពេក ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃនេះ ហើយក៏បាននិយាយរៀបរាប់ថា “ខ្ញុំពិតជាមានភាពសោកស្ដាយជាពន់ពេកចំពោះមរណ:ភាពរបស់លោកអ៊ុំ ម៉ៅ អាយុទ្ទ ដោយជំងឺកូវីដ 19 លោកអ៊ុំជាអ្នកនិពន្ធ និង ដឹកនាំរឿងដ៏ឆ្នើមកាលពីខ្ញុំនៅជាកុមារភាពគឺ រឿង នេសាទក្រពើ ក្មួយសូមបួសសួងឲ្យវិញ្ញាណខ័ន្ធរបស់លោកអ៊ុបានទៅកាន់សុគតិភពផង”៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​