សូមប្រយ័ត្ន! បើករថយន្ដចុះទូកដ ជ្រុលធ្លាក់ទឹកទន្លេ, សំណាងល្អមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត

0
193

(កណ្ដាល)៖ បុរសម្នាក់បានបើករថយន្តចុះទូករ ហើយជ្រុលធ្លាក់ទៅក្នុងទន្លេ នៅកំពង់ចម្លងព្រែកតូច ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ តែសំណាងល្អទាំងអ្នកបើកបរ និងអ្នករួមដំណើរមានក្មេងស្រីតូចៗផង មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

រថយន្ដដែលម្ចាស់បើកចុះទូកដជ្រុលធ្លាក់ទឹកទន្លេនេះ ម៉ាកហាយឡិនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-1302។

មន្ត្រីនគរបាលនៅមូលដ្ឋាន បានឲ្យដឹងថា បុរសជាម្ចាស់រថយន្តជួបគ្រោះអកុសលខាងលើនេះ មានឈ្មោះ សាម សុវត្ថ ហៅប្លោក អាយុ ៤៩ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់។

តាមការសន្និដ្ឋានពីមន្ដ្រីជំនាញ បានបញ្ជាក់ថា ករណីនេះអាចបណ្តាលមកពីអ្នកបើកបររថយន្ត មានអារម្មណ៍ភ័ន្តភាំងច្រឡំជាន់ហ្កា ថាជាការជាន់ហ្វ្រាំង ទើបធ្វើឱ្យរថយន្តជ្រុលធ្លាក់ទឹកបែបនេះ។ ជាសំណាងល្អពេលរថយន្តចុះទូកដនោះ បុរសជាអ្នកបើកបរបានចុចកញ្ចក់រថយន្តចុះ ទើបនាំឱ្យមានការជួយសង្គ្រោះអ្នកនៅក្នុងរថយន្តបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here