លោកខៀវ កាញារីទ្ធនិយាយអំពីកត្តាទី២ដែលនាំអោយរបបអាហ្វហ្កានីស្ថានដួលស្រុតយ៉ាងឆាប់រហ័ស

0
86

ព្រឹកនេះ សូមនិយាយពីកត្តាទី ២ នៃការស្រុតចុះយ៉ាងរហ័សរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានបច្ចុប្បន្ននៅចំពោះមុខការវាយលុករបស់ពួកតាលីបង់ នោះគឺកត្តាធនធានអ្នកដឹកនាំក្នុងប្រទេស ។ ប្រទេសអាហ្វហ្កានីស្ថាន ជាប្រទេសមានកុលសម្ព័ន្ធច្រើន ហេតុនេះជួរអ្នកដឹកនាំមួយដែលចុះសម្រុងគ្នា សហការគ្នា គឺជាការចាំបាច់ ។ ធម្មតានេះជាដំណើរការនៃអភិក្រមមួយយូរអង្វែង តែក្នុងស្ថានភាពអន្តរាគមន៍បរទេស ការលូកដៃរៀបចំក្រុមមួយអោយសុីគ្នាដូចក្រុមកីឡាបាល់ទាត់មួយក្នុងរយៈពេលដ៏ខ្លីគឺជាការចាំបាច់ តែសហរដ្ឋអាមេរិកផ្តោតតែលើការវាយពួកតាលីបង់ដោយមិនខ្វល់ពីការរៀបចំកម្លាំងដឹកនាំ​ ដែលធ្វើអោយរដ្ឋាភិបាលនេះខ្វះជើងទម្រ ។ ឧទាហរណ៍ជាក់ស្តែងមួយទៀតគឺប្រទេសលីប៊ី ។ នៅពេលដែលមានបដិវត្តន៍ពណ៌ក្នុងប្រទេសនេះ ប្រធានាធិបតីបារាំង គឺ​លោក Sarkozy នៅពេលនោះ មានអាទិភាពតែមួយគត់ គឺសម្លាប់មេដឹកនាំលីប៊ី អោយបានលឿនមុនពេលលោក Kadafi បើកទម្លាយរឿងជួយលុយលោកក្នុងពេលបោះឆ្នោត ។ នៅពេលសម្លាប់លោក Kadafi រួច បារាំងជូតដៃស្អាតមកស្រុក ហើយលីប៊ីប្រៀបដូចជាពស់ដាច់ក្បាលច្បាំងគ្នារហូត ឯបារាំងឆ្លើយយ៉ាងព្រងើយថា ខ្លួនបានជួយប្រជាជនលីប៊ីផ្តួលរំលំមេផ្តាច់ការខ្លួនហើយ ហេតុនេះប្រជាជនលីប៊ីត្រូវម្ចាស់ការសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ នេះហើយនយោបាយ​!

LEAVE A REPLY

Please enter your comment!
Please enter your name here