ទស្សន: តើទំនប់វារីអគ្គិសនីធ្វើអោយអន្តរាយដល់សិទ្ធមនុស្សមែនឬ?

0
48

ថ្មីៗនេះ មានអង្គការក្រៅរដ្ឋាភិបាលខ្លះលើកឡើងថា ទំនប់វារីអគ្គិសនីនាំឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា។

វារីអគ្គិសនី គឺជាថាមពលកកើតឡើងវិញ និងមានផលប៉ះពាល់តិចដល់បរិស្ថាន ហើយបានជួយជំរុញសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

បច្ចុប្បន្ន កម្ពុជាមានតម្រូវការអគ្គិសនីខ្ពស់ជាងពេលណាៗទាំងអស់។ គ្មានអគ្គិសនី ស្មើនឹងគ្មានការងារនិងផលិតកម្ម ហើយវាស្មើនឹងគ្មានការអភិវឌ្ឍ។

អគ្គិសនី បង្កើតការងារជូនពលរដ្ឋ និងលើកស្ទួយជីវភាពប្រជាជនតាមរយៈការកាត់បន្ថយចំណាយនៃការប្រើប្រាស់។ មានជីវភាពរស់នៅសមរម្យ ទើបប្រជាជនអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបាន។

ប្រសិនបើអ្នកពិតជាចង់ជួយកម្ពុជាពិតមែន អ្នកគួរតែជួយគិត និងផ្តល់ការចូលរួមជាវិជ្ជមានលើការសាងសង់ទំនប់វារីអគ្គីសនី ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅក្នុងប្រទេស និងបន្ថយការចំណាយថវិកាទិញអគ្គិសនីពីបរទេស។ សូមអង្គការទាំងឡាយឈប់យករឿងសិទ្ធិមនុស្សជាលេសដើម្បីលូកដៃចូលការសម្រេចលើជោគវាសនារបស់កម្ពុជាទៀតទៅ។

-វិស្វករអណ្តូងប្រេង

LEAVE A REPLY

Please enter your comment!
Please enter your name here