រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញកត្តា២ដែលនាំអោយរដ្ឋាភិបាលអាហ្វហ្កានីស្ថានងាយស្រុតដួលរលំ

0
112

នៅក្នុងហ្វេសប៊ុកថ្ងៃនេះ លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានវិភាគទៅលើកត្តា២ដែលនាំអោយរដ្ឋាភិបាលអាហ្វហ្កានីស្ថានងាយដួលរលំ។លោកបានសរសេរអំពីកត្តាទី១ដែើយើងសូមដកស្រង់មកផ្សាយដូចខាងក្រោមនេះ :-

ឃើញមិត្តយើងខ្លះក៏បន្ទោសរដ្ឋាភិបាលអាហ្វហ្កានីស្ថានរាល់ថ្ងៃ ថាគេជួយ ២០ ឆ្នាំហើយ គំនិតមិនកើត ពុករលួយ ទើបគ្រាន់តែអាមេរិកដកចេញភ្លាម ស្រុតភ្លិប ។ មានកត្តា ២ ដែលយើងគួរយល់ ។ ដោយកត្តាមួយៗអាចវែង ខ្ញុំសូមលើកម្តងមួយកត្តា ។

កត្តាទី ១ ដែលអាហ្វហ្កានីស្ថានមានដល់សព្វថ្ងៃ គឺការចូលកាន់កាប់ប្រទេសអាហ្វហ្កានីស្ថាននាឆ្នាំ ២០០១ ដែលសម្រេចដោយរដ្ឋការលោកចក ប៊ូស គឺសម្តៅសងសឹកការវាយប្រហារថ្ងៃ ១១ កញ្ញា ២០០១ នៅលើទឹកដីសហរដ្ឋអាមេរិក របស់ពួកភេរវករ ភាគច្រើនសញ្ជាតិ អារ៉ាប៊ីសាអ៊ូឌីត តែគាំទ្រដោយពួកតាលីបង់ដែលត្រួតត្រានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន​ពោលគឺមិនមែនដើម្បីកសាងប្រទេសអាហ្វហ្កានីស្ថានតាមបែបប្រជាធិបតេយ្យ ឬ អាហ្វហ្កានីស្ថានទំនើបមួយ តាមគោលការណ៍ «កសាងប្រជាជាតិ» [Building a Nation] នោះទេ ។

លុយជាច្រើនពាន់លានដុល្លារដែលសហរដ្ឋអាមេរិកចំណាយនៅក្នុងប្រទេសនេះ មិនមែនធ្លាក់ទៅលើប្រជាជនអាហ្វហ្កានីស្ថាននោះទេ តែគឺក្រុមហ៊ុនអាមេរិកស្ទើរតែ ៩០ % ដែលទទួលប្រាក់ទាំងនោះ សល់ពីនោះគឺអ្នកកាន់អំណាចមួយចំនួនរបស់ប្រទេសនេះ ។​ កងប្រដាប់អាវុធអាហ្វហ្កានីស្ថានត្រូវបានកសាង និង ហ្វឹកហ្វឺនធ្វើសង្គ្រាមតាមបែបអ្នកមាន ( ពឹងលើយន្តហោះ ដើររកវាយកម្ទេចទីតាំងនិងសម្លាប់សត្រូវ តែមិនកាន់កាប់ភូមិសាស្ត្រ មិនដណ្តើមយកបេះដូងនិងអារម្មណ៍ប្រជាជន ) ពោលដូចខ្ញុំបាននិយាយពីមុនថា រៀនបើកតែឡានប្រណាំង ក្នុងពេលដែលផ្លូវមានតែសម្រាប់រត់ប្រណាំង ។

ពេលទំនេរ ខ្ញុំនឹងលើកពីកត្តាទី ២ បន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here