សូមស្វែងយល់អំពីសម្លមួយប្រភេទរបស់បងប្អូនជនជាតិភាគតិចនៅក្នុងប្រទេស​

0
617

ភ្នំពេញៈ សម្លបុកត្រប់ ឬសម្លម្ទេសគឺជាសម្លរប្រពៃណីនិងជាម្ហូបរបស់ជនជាតិព្នងចំអិនដើម្បីទទួលទានប្រចាំថ្ងៃ ។ ​

នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់ ដោយឡែក នៅប៉ែកកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន ផងដែរជាក់ស្តែងដូចជាប្រភេទសម្លបុកត្រប់ ឫ សម្លម្ទេសនេះជាដើម ។

កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារ ធម្មជាតិខាងកើតទន្លេមេគ្គង  រៀបចំអាហារពិសេសមួយទទួលភ្ញៀវទៅលេងផ្ទះ ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន ។

កញ្ញាបានឲ្យដឹងថា សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។

សម្លនេះមានរស់ជាតិឆ្ងាញ់ ឮពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here