ស្រាវជ្រាវ សូមមកស្គាល់និងដឹងពីជីវសាស្រ្តសត្វពស់មួយប្រភេទ

0
421

ភ្នំពេញៈ ពស់រំកាច់មាសគឺជាប្រភេទល្មូនដ៏ស្រស់ស្អាតមួយប្រភេទ ពស់ប្រភេទនេះញាស់ចេញពីស៊ុត ដែលមានន័យថាវាពងនិងញាស់ចេញជាកូននៅខាងក្រៅរាងកាយមេរបស់វា។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឲ្យដឹងថា ពស់ប្រភេទនេះមិនមានពិសទេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ ប៉ុន្តែវាមានធ្មេញដ៏មុតស្រួចដែលអាចធ្វើឱ្យមានរបួសស្នាមធំៗបានពេលវាចឹក។ ប្រភពដដែលបានបន្តថា ពស់រំកាច់មាសប្រើធ្មេញរបស់វាខាំបំបែកស៊ុតដើម្បីស៊ីអាហារ។ ក្នុងពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសថៃបានពិពណ៌នាអំពីករណីដែលពស់ប្រភេទនេះបានប្រើធ្មេញរបស់វាដើម្បីខាំហែកពោះសត្វគីង្គក់ដែលមានពិស និងស៊ីសរីរាង្គរបស់វា ដែលជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការជៀសផុតពីជាតិពិសដែលមាននៅក្នុងក្រពេញនៅនឹងកនិងខ្នងរបស់សត្វគីង្គក់។

ប្រភពដដែលបានបន្តថា ដូចពស់ដទៃទៀតដែរ ពស់រំកាច់មាសក៏ស៊ីចំណីដោយការលេបចំណីទាំងមូលចូលទៅក្នុងពោះ។ ពួកយើងពិតជាមានសេចក្តីរីករាយដែលមានពស់នៅក្នុងបរិវេណនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ពីព្រោះពួកវាគឺជាអ្នកគ្រប់គ្រងសត្វចង្រៃដ៏សំខាន់៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here