ទោះបីជាសះស្បើយពីជំងឺកូវីដ-១៩ហើយយ៉ាងណាក្ដី អ្នកជំងឺអាចប្រឈមនឹងអតុល្យភាពអ័រម៉ូន។ ពិតណាស់ ក្រោយពេលឆ្លងវីរុសកូវីដ-១៩ រួច គ្នាយើងភាគច្រើនអាចជួបប្រទះបញ្ហាសុខភាពមួយចំនួនផ្សេងទៀត។ ខណៈពេលដែលវីរុសនេះប៉ះពាល់ដល់សរីរាង្គជាច្រើននៃរាងកាយ វាក៏អាចរំខានដល់ធ្លាក់ចុះ និងលំហូរនៃអ័រម៉ូន ដែលជាហេតុនាំឲ្យបុរសមានបញ្ហាផ្លូវភេទផងដែរ។អតុល្យភាពអ័រម៉ូន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

អតុល្យភាពអ័រម៉ូន ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩
យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា វីរុសSARS-COV-2 ដែលជាភ្នាក់ងារបង្កឲ្យមានជំងឺកូវីដ-១៩ ប៉ះពាល់ដល់លំពែង ព្រមទាំងក្រពេញEndocrine ដែលនាំឲ្យប្រុសៗប្រឈមនឹងបញ្ហាផ្លូវភេទ។ ជាមួយគ្នានេះដែរ វីរុសកូវីដក៏បានរាលដាលពាសពេញរាងកាយ ក៏ដូចជាបង្ហាញរោគសញ្ញាជាច្រើន រួមទាំងប្រព័ន្ធEndrocrine។ វាជះឥទ្ធិពលលើរោគវិទ្យា និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រមទាំងមុខងារក្រពេញPituitary, Adrenal ក្រពេញទីរ៉ូអ៊ីត ឆ្អឹង និងមុខងាររបស់អ័រម៉ូនGonadal។ ជាក់ស្ដែង បុរសត្រូវបានរងផលប៉ះពាល់ដោយអ័រម៉ូនGonadal ជាលទ្ធផល វាធ្វើឲ្យគុណភាពមេជីវិតរបស់បុរសចុះខ្សោយ និងអ័រម៉ូនTestosteroneទាប ដែលបញ្ហានេះអាចត្រូវចំណាយពេលប្រហែល៤ទៅ៦ខែក្នុងការព្យាបាល។
រោគសញ្ញាទូទៅនៃអតុល្យភាពអ័រម៉ូន
ពិតណាស់ អ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងសុខុមាលភាពទូទៅរបស់យើង។ ហេតុនេះហើយ ទើបមានរោគសញ្ញាជាច្រើនកើតឡើង នៅពេលដែលអ័រម៉ូនអតុល្យភាព។ រោគសញ្ញាទូទៅមួយចំនួន ដែលបញ្ជាក់ថាបុរស និងស្ត្រីអតុល្យភាពអ័រម៉ូន រួមមាន៖
ខ្សោយសាច់ដុំ ឈឺចាប់ ឬចុករួយសាច់ដុំ
ឡើង ឬស្រកទម្ងន់
អស់កម្លាំង
ហើម ឬចុករួយសន្លាក់
បញ្ហាភ្នែក
ចង្វាក់បេះដូងកើនឡើង ឬចុះខ្សោយ
បែកញើស
ថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត
រំញោចចំពោះភាពត្រជាក់ ឬក្ដៅ
ចំណង់ផ្លូវភេទថយចុះ
ទល់លាមក ឬបន្ទោបង់ញឹកញាប់
មិនអាចមានកូនបាន
នោមញឹកញាប់
ឃ្លានខ្លាំង
ស្បែកស្ងួត សក់ស្ដើង ឬផុយស្រួយ
ហើមមុខ៕
ប្រភព : រស្មីកម្ពុជា