អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ

0
81

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ។


ក្នុងដំណើរចុះពិនិត្យនោះ ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកាតេរ និងទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវដល់ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ដែលប្រើប្រាស់ទឹកអាស្រ័យផលទាំងអស់ ត្រូវរួមគ្នាថែរក្សាសមិត្ថផល ដូចជា៖ បឹង ទំនប់ ប្រឡាយ នៅមូលដ្ឋានរបស់ខ្លួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សម្រាប់បងប្អូនប្រជាពលរដ្ឋបង្កបង្កើនផល ។


ឯកឧត្តមបណ្ឌិត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណាធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ខាងលើ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
ធានារាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ ។
បន្ទាប់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរស្រុក បន្តដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាលក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំងទៀត រួមមាន៖
-.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ
-.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ
-.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រាស ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលទូទាំងខេត្តត្បូងឃ្មុំ និងអាជ្ញាធរខេត្តបានសហការគ្នាយ៉ាងរលូតក្នុងទប់ស្កាត់បង្ការការពារជម្ងឺកូវីដ-១៩ បើទោះជម្ងឺមួយនេះមិនបានរលត់ទៅវិញក៏ដោយ ។


ឯកឧត្ដមបណ្ឌិត បានជម្រុញដល់មន្ត្រីសុខាភិបាលស្រុក/ក្រុង ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ពោលគឺក្រុមគ្រូជួរមុខកំពុងដើរយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងចូលរួមផ្តល់វ៉ាក់សាំងរបស់រាជដ្ឋាភិបាល ជូនពលរដ្ឋឲ្យបានគ្រប់គ្នាតាមគោលដៅនិងតំបន់ដែលបានរៀបចំឡើង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក/ក្រុងនៅទូទាំងខេត្ត ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារៈប្រើប្រាស់ សម្រាប់បង្ការជាយថាហេតុណាមួយកើតឡើង ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដោយយើងមិនអាចមើលសាលជំងឺប្រភេទ(Delta)នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍ ៕
អាចារ្យលាក់ ១៣.៨.២០២១  

LEAVE A REPLY

Please enter your comment!
Please enter your name here