អភិបាលរងខេត្ត និងសាមជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញបើកការដ្ឋានសាងសង់សាលារៀនមួយខ្នង ក្នុងស្រុកត្បូងឃ្មុំ មានតម្លៃជិត៣០០លានរៀល

0
79

ខេត្តត្បូងឃ្មុំ៖ កាលពីទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សាលាអាន់នូរ តាប៉ាវបំពេញទេស(ជ្រែមុីន)មួយខ្នងចំនួន៦បន្ទប់នៅភូមិភូមិតាប៉ាវបំពេញទេស (ជ្រែមីន) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលចំណាយថវិកា អស់២៨៥,២២៨,៧៦០រៀល នៅក្នុងនេះដែរថវិកាឯកឧត្តម កេង ប៊ុនណា ផ្ទាល់ចំនួន៨លានរៀលផងដែរ ។


ក្នុងឳកាសនោះមានចូលរួមពីសំណាក់ លោក សេង សុខខឿន អភិបាលស្រុក លោក នី ហ្សុល ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋមួយចំនួន ។
ឯកឧត្តម កេង ប៊ុនណា មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ទៅកាន់ប្អូនៗ សិស្សានុសិស្សត្រូវខិតខំរៀនសូត្រអោយបានខ្ពស់ដើម្បីបង្កើតទពាំងស្នងឬស្សីដែលល្អ បង្កើតធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្នុងសហគមន៍បានរីចចម្រើន ព្រមទាំងប្រទេសជាតិយើងទាំងមូល ដោយសារកម្ពុជាក្រោមការដឹកនាំរបស់ រាជ រដ្ឋា ភិបាល ដែល មាន សម្ដេច អគ្គ ម មហា សេនា បតីតេជោ ហ៊ុន សែន ជា ប្រមុខ ដឹកនាំ បាន បង្ក លក្ខណៈ ងាយ ស្រួល គ្រប់ បែប យ៉ាង ដល់ បងប្អូន ប្រជាពលរដ្ឋ សាសនិក ឥស្លាម កម្ពុជា និង ធ្វើ ឲ្យ មាន សុខដុម រួបនីយក ម្ម ផ្នែកសាសនា ដោយ មិន ប្រកាន់ និង រេីស អេីង អ្វី នោះ ឡេីយ ។

ឯកឧត្តម ក៏មានប្រសាសន៏ផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋ ប្អូនៗទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាពិសេស យុវជនចាប់ពីអាយុ១៧ឆ្នាំដល់១៨ឆ្នាំទៅចាក់វ៉ាក់សាំងទាំងអស់គ្នាដើម្បីសហគម ប្រទេសជាតិយើងទាំងមូលកុំអោយមានការរីករាលដាលជំងឺកូវីដ១៩ដល់គ្រួសារយើងសហគមន៍យើង ។
បន្ថែមពីនេះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩បម្លែងថ្មី ប្រភេទដែលតា (delta) ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង ។


សូមជម្រាបផងដែរថា សម៉ាគមរ៉ាហ្វាតអាន់នូរសម្រាប់វិស័យឥស្លាមនៅកម្ពុជា ដែលមានឯកឧត្តម សុះ រ៉ហ្វាតជាប្រធាន បានចូលរួមចំណែកជាមួយរាជ រដ្ឋា ភិបាល និងអាជ្ញាធរខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍកសាងធន ធានមនុស្ស វិស័យអប់រំ សាសនា សាងសង់សាលារៀន ជួយដល់សិស្សានុសិស្ស ប្រជាពល រដ្ឋក្រីក្រ សាងសង់ផ្ទះតាមភូមិ អណ្ដូង សម្ភារៈសិក្សា ជាច្រើនព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត ចំណាយថវិកាមនុស្សធម៌ចាប់ខែ១ឆ្នាំ២០២១ដល់ខែ៨នេះចំណាយថវិកអស់ ២៥០,៤០០ដុល្លាអាមេរិច ៕
អាចារ្យលាក់

LEAVE A REPLY

Please enter your comment!
Please enter your name here