មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាមានបំណងពង្រឹងការក្ដាប់អំណាច

0
118

ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ទី១០ ខែសីហា បាននិយាយថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាមានបំណងក្ដាប់អំណាចរបស់លោកលើប្រទេសនេះ ខណៈពេលដែលគណបក្សធ្លាក់ពីអំណាចក្នុងរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ អាចនឹងគេរំសាយនៅពេលខាងមុខ។ លោកស្រី Christine Schraner Burgener បានធ្វើការលើកឡើងបែបនេះ ដោយផ្អែកលើការប្រកាសរបស់ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កាលពីដើមខែនេះថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះ និងការលុបចោលជា ផ្លូវការនូវលទ្ធផលនៃការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះ។ លោកស្រី Schraner Burgener បាននិយាយថា៖ «ខ្ញុំខ្លាចថា យើងនឹងឮក្នុងពេលឆាប់ៗនេះថា គណបក្ស NLD អាចនឹងត្រូវរំសាយ។ នេះ គឺជាការប៉ុនប៉ង ដើម្បីលើកកម្ពស់ភាពស្របច្បាប់ ប្រឆាំងនឹងកង្វះសកម្មភាពអន្តរជាតិដែលបានអនុវត្ត។ ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់ថា អង្គការសហប្រជាជាតិមិនទទួលស្គាល់រដ្ឋាភិបាលនេះទេ ដូច្នេះវាអាស្រ័យលើរដ្ឋជាសមាជិក»។ លោកស្រីបានបន្ថែមថា លុះត្រាតែសមាជិកអង្គការសហប្រជាជាតិធ្វើការសម្រេចផ្សេងពីនេះ លោក Kyaw Moe Tun ជាអ្នកប្រឆាំងរបបយោធា គឺនៅតែជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ ហើយលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint គឺនៅជាមេដឹកនាំ ប្រទេសនេះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here