ពួកតាលីបង់រំកិលកាន់តែជិតទៅកាន់រដ្ឋធានីកាប៊ុលហើយ

0
263

ម្សិលមិញនេះពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងធំទី២របស់ប្រទេសអាហ្វហ្កានីស្ថានGhazniដែលមានចម្ងាយប្រមាណតែ១៥០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកាប៊ុល។ពួកតាលីបង់បានវាយកាន់កាប់ទីក្រុងសំខាន់ធំៗចំនួន១០រួចមកហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថានបានទទួលស្គាល់អំពីព័ត៌មាននេះហើយវាជាមហន្តរាយមួយសម្រាប់រដ្ឋាភិបាលអាហ្វហ្កានីស្ថានពីព្រោះថាក្រោយពេលដែលពួកតាលីបង់កាន់កាប់ទីក្រុងGhazniហើយនោះ មានន័យថាពួកគេបានកាត់ផ្តាច់ទាំងស្រុងនូវផ្លូវហាយវ៉េយដ៏សំខាន់ដែលភ្ជាប់រដ្ឋធានីកាប៊ុលនិងខេត្តកាន់ដាហារ និងជាច្រកទ្វារជាយុទ្ធសាស្ត្រសម្រាប់ភ្ជាប់រដ្ឋធានីទៅកាន់បណា្តខេត្តភាគខាងត្បូងប្រទេស៕ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here