បន្ទាន់! អ្នកប៉ះពាល់នឹងអ្នកវិជ្ជមានវីរុសdelta ត្រូវធ្វើតេស្តរហូតដល់ ៤លើក

0
117

ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយស្តីវិធានការនានាពាក់ព័ន្ធនឹងវីរុសកូវីដបំប្លែងថ្មី ដែលតា។ ផ្នែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី​ ដែលតា ឱ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយការចម្លងឱ្យស្ថិតក្នុងកម្រិតអប្បបរមា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្នែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី​ ដែលតា ឱ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយការចម្លងឱ្យស្ថិតក្នុងកម្រិតអប្បបរមា ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញវិធានការឱ្យអ្នកដែលបានពាក់ព័ន្ធជាមួយអ្នកវិជ្ជាមានវីរុសកូវីដ ដែលតា ត្រូវធ្វើតេស្ត ៤លើក និងចត្តាឡីស័ក ២១ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើតេស្តលើអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកផ្ទុកវីរុសកូវីដ-១៩ ប្រភេទដែលតា ក្នុងសហគមន៍៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-តេស្តលើកទី១៖ ត្រូវធ្វើតេស្តរហ័សក្រោយដឹងថាបានប៉ះពាល់ផ្ទាល់អ្នកផ្ទុកវីរុសកូវីដ-១៩ ប្រភេទដែលតា (ករណីវិជ្ជមានបញ្ជូនទៅព្យាបាល ឬករណ៏អវិជ្ជមានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក)

-តេស្តលើកទី២៖ ត្រូវធ្វើតេស្តរហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី៧ (ករណ៍វិជ្ជមានបញ្ចូន ទៅព្យាបាល ឬករណ៏អវិជ្ជមានបន្តធ្វើចត្តាឡីស័ក)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-តេស្តលើកទី៣៖ ត្រូវធ្វើតេស្ករហ័សនៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៣ ឬទី១៤ (ករណីវិជ្ជមាន បញ្ចូនទៅព្យាបាល ឬករណីអវិជ្ជមានបន្តធ្វើចត្តាឡីស័ក)

-តេស្តលើកទី៤ ត្រូវធ្វើតេស្ត PCR នៅក្នុងមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៩ (ករណ៍វិជ្ជមាន បញ្ជូនទៅព្យាបាល ឬករណ៍អវិជ្ជមានបញ្ចប់ចត្តាឡីស័ក)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីលម្អិតមើលសេចក្ដីប្រកាសខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here