វៀតណាមសំដែងការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺកូវីដ១៩

0
227

កាលពីថ្ងៃព្រហស្បត្តិម្សិលមិញនេះរដ្ឋាភិបាលនៃប្រទេសវៀតណាម បាននិយាយថាប្រទេសរបស់ខ្លួនកំពុងតែប្រឈមមុខទៅនឹងកង្វះវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងពេលដែលប្រទេសជាតិកំពុងតែធ្លាក់ទៅក្នុងភាពតានតឹងកាន់តែខ្លាំងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។ចំនួនតួលេខឆ្លងនៅក្នុងទីក្រុងហូជីមិញកាលពីម្សិលមិញមានទៅដល់៩៦៦៧ករណីហើយបណ្តាខេត្តដែលនៅក្បែរខាងនោះក៏ទទួលរងការឆ្លងរាតត្បាតខ្លាំងណាស់ដែរដូចជាខេត្តប៊ីញឌុង ខេត្តដុងណាយ ។

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថាម្សិលមិញនេះតួលេខអ្នកស្លាប់ទូទាំងប្រទេសវៀតណាមមានចំនួន៣២៦នាក់។ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកវូ ឌឹកណាំបាននិយាថា៖ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសវៀតណាមនាពេលនេះមានសភាពធ្ងន់ធ្ងរហើយ ហើយយើងកំពុងតែប្រឈមមុខទៅនឹងកង្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនទូទាំងប្រទេសតែម្តង។ប្រែសម្រួល ៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here