ប្រមូលសំណាកលាមកដំរីដើម្បីរកឃើញចំនួនដំរីដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា

0
90

ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការ WWF ថ្មីៗនេះបានបញ្ចប់ការប្រមូលទិន្នន័យនៃការស្រាវជ្រាវអំពីសត្វដំរីអាស៊ី ដោយប្រមូលបាននូវសំណាកលាមកសរុបចំនួន ៨៥ សម្រាប់ការវិភាគផ្នែកសេនេទិចនៅមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថាការវិភាគនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខ។

កិច្ចខិតខំប្រឹងប្រែងនេះនឹងផ្តល់ឱ្យក្រុមអ​្នកស្រាវជ្រាវនូវភស្តុតាងដើម្បីស្វែងយល់អំពីការបំលាស់ទីរបស់សត្វដំរីអាស៊ីនៅក្នុង និងនៅតាមច្រករបៀងនៃតំបន់ការពារធម្មជាតិនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតកម្ពុជា និងក្នុងប្រទេសជិតខាង។ គួរកត់សម្គាល់ថា លទ្ធផលនៃការស្រាវជ្រាវផ្តោតលើពិន្ធុ(ឌីអិនអេ) ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៥ បានប៉ាន់ប្រមាណថាមានដំរីអាស៊ីចំនួនជាង ៣០០ក្បាល រស់នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនៃខេត្តមណ្ឌលគិរី ដែលនេះជាចំនួនច្រើនជាងគេនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here