អង្គការសហប្រជាជាតិថ្កោលទោសប្រទេសហ្សីមបាបវ៉េក្រោយកុមារីម្នាក់រៀបការហើយមានកូននិងបានស្លាប់ក្រោយពេលឆ្លងទន្លេ

0
81

អង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសហ្សីមបាបវ៉េដែលបានអនុញ្ញាតឲ្យកុមារីរៀបអាពាហ៍អាពាហ៍ ក្រោយពេលដែលកុមារីម្នាក់អាយុ១៤ឆ្នាំបានទទួលមរណភាពបន្ទាប់ពីនាងឆ្លងទន្លេរួច។ក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្សបានប្រកាសថាករណីនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលនៃប្រទេសហ្សីមបាបវ៉េបានអនុញ្ញាតឲ្យកុមារីអាចរៀបការទាំងមិនទាន់ពេញវ័យនៅក្នុងព្រះវិហារគ្រឹស្តរបស់ពួកគេ។រដ្ឋាភិបាលនៃប្រទេសនេះនៅតែអនុញ្ញាតឲ្យមានការអនុវត្តប្រពៃណីបែបនេះដោយពួកគេធ្វើជាបិទភ្នែកម្ខាង បើកភ្នែកម្ខាង។

ប្រទេសហ្សីមបាបវ៉េមានច្បាប់អាពាហ៍ពិពាហ៍២គឺច្បាប់អាពាហ៍ពិពាហ៍ជាប្តីប្រពន្ធដោយគូស្វាម៉ីភរិយាមានអាយុគ្រប់ការនិនច្បាប់ជាប្រពៃណីពីបុរមបុរាណគឺអនុញ្ញាតឲ្យក្មងដែលមិនទាន់គ្រប់អាយុក៏អាចរៀបការបានដែរប្រសិនបើពួកគេបានព្រមព្រៀងគ្នាហើយនោះ។ប៉ុន្តែអង្គការសហប្រជាជាតិបានហៅទង្វើបែបនេះថាជាការរំលោភបំពានផ្លូវភេទទៅលើកុមារីដែលមិនទាន់គ្រប់អាយុ ដោយជ្រកក្រោមផ្លាកនៃការរៀបអាពាហ៍ពិពាហ៍បែបប្រពៃណីដ៏ហួសសម័យតែប៉ុណ្ណោះ៕ប្រែសម្រួល៖ សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here