/ព្រះសីហនុៈ មន្ទីរសុខាភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២១នេះបាន ប្រកាសជូនដំណឹងអំពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា( Delta )ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃ មកកម្ពុជា តាមច្រកឡែម។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថាកុមារារូបនេះបានធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដានិងបានមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី៦ខែសីហាដោយធ្វើចត្តាឡីស័កនៅអគារព្យាបាល សាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ក្រុមគ្រូពេទ្យបានយកសំណាករបស់ក្មេងនេះបញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យា ស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta។
មន្ទីរសុខាភិបាលបានអំពាវនាវសូមសាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕សរន-PC