ប៉េតង់កម្ពុជាគ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី១៣សីហា

0
208

ភ្នំពេញ៖តាមការគ្រោងទុកសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជានឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦និងបោះឆ្នោតជ្រើស
រើសសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មី ទី៧ ពីឆ្នាំ២០២១ដល់ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅព្រឹកម៉ោង ៨ព្រឹក តាមរយៈប្រព័ន្ធ Zoom។ ចំពោះសមាសភាព ដែលនឹងចូលរួម មានដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិទីប្រឹក្សាសហព័ន្ធតំណាងក្រសួងអប់រំយុវជននិងកីឡាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្លិបកីឡាប៊ូល និងប៉េតង់រាជធានី-ខេត្តដែលជាសមាជិក។
ចំពោះរបៀបវារៈសម្រាប់មហាសន្និបាតក្រៅពីមតិស្វាគមន៍របស់ឯកឧត្តមស សុខានិងនឹងមានបង្ហាញនូវរបាយការណ៍បញ្ចប់
អាណត្តិទី៦ និងផែនការទិសដៅបន្តអាណត្តិទី៧។ របាយការណ៍ហិរញ្ញវត្ថុ ដោយឯកឧត្តមអគ្គហិរញ្ញឹក ស្នើសុំមតិចូលរួម និងដាក់ឆ្លងអនុម័តលើរបាយការណ៍ ដោយឯកឧត្តមប្រធានអង្គមហាសន្និបាត។ ស្នើសុំកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃរបស់សហព័ន្ធ។ ការប្រកាសរំសាយសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ និងដាក់សំណើរសមាសភាព គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ដោយឯកឧត្តមប្រធានអង្គមហាសន្និបាត។ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១-២០២៥។ បូកសរុបលទ្ធផល និងប្រកាសសម្លេងឆ្នោត និងការប្តេជ្ញាចិត្ត និងមតិសំណេះសំណាលរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៧ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here