គេចចេញពីស្លាប់ជួបមេត្តាធម៌ !

0
116

ប្រទេសបារាំង : នៅថ្ងៃព្រហស្បតិ៍ ៥ សីហា ២០២១ គោឡើងកជំទង់មួយក្បាល ( រូបស្តាំ ) នៅពេលគេដឹកចូលកន្លែងកាប់ បានគេចរត់ជាង ៨០០ ម៉ែត្រទៅក្នុងទីក្រុងនៅ Feurs (Loire) ទម្រាំគេប្រើថ្នាំសន្លប់បាញ់ផ្តួលវាបាន ។ តែដោយសារធាតុថ្នាំសន្លប់ គោនេះត្រូវទុក ៣៥ ថ្ងៃបានអាចកាប់យកសាច់បាន ។ ក្រោយពីកាសែត និង បណ្តាញសង្គមជាច្រើនបានផ្សាយពីការរត់គេចនៃគោនេះមក មានចលនាមួយដែលទាមទារអោយទុកជីវិតដល់សត្វគោនេះ តាមរយៈញត្តិចុះហត្ថលេខាដោយមនុស្សជាង ២២ ០០០ នាក់ ។ ចលនានេះ កៀងគរថវិកាបានចំនួនជាង ១ ០០០ អឺរ៉ូដើម្បីលស់គោនេះពីទីសត្តឃាដ រហូតដល់មូលនិធិតារាភាពយន្តដ៏ល្បីល្បាញ Brigitte-Bardot បានមកចូលរួមហើយសន្យានឹងយកគោនេះទៅចិញ្ចឹមនៅទីសុវត្ថិភាពនាតំបន់ Seine-Maritime ជាមួយសត្វនានាដែលមូលនិធិនេះបានជួយសង្គ្រោះ ។ សូមឯងបានសុខ អាសំណាង !

LEAVE A REPLY

Please enter your comment!
Please enter your name here