ហួសចិត្ត ! បងប្រុសម្នាក់ គ្រាន់តែចិញ្ចឹមសារិកា កែវ១គូ ត្រូវអាជ្ញាធរចុះចាប់ ព្រោះចិញ្ចឹមខុ​ស​ច្បាប់

0
397

ប្រិយមិត្តប្រហែលជាចាំបានហើយ​កាលពីចុងខែមិថុនា កន្លងទៅថ្មីៗនេះ ទាក់ទងនឹងសត្វតោ ដែលត្រូវបានអាជ្ញាធរចុះដកហូតពីម្ចាស់ជនជាតិចិន ដែលចិញ្ចឹមក្នុងផ្ទះ ដោយខុសច្បា.ប់ នៅមូលដ្ឋានខណ្ឌបឹងកេងកង ( ២៧ មិថុនា ២០២១) ។

តែយ៉ាងណារឿងនេះត្រូវបានបញ្ចប់ហើយដោយ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា អនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញ ក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

ដោយឡែកថ្មីសម្រាប់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១នេះ គឺទាក់ទងនឹងសត្វសារិកាកែវវិញម្ដង ក៏ត្រូវបានសមត្ថកិច្ចចុះដកហូតដែរ ដោយម្ចាស់ចិញ្ចឹមក៏នឹកស្មានមិនដល់ មានតែត្រឹមសង្ឃឹមថាមានចំណីគ្រប់គ្រាន់ពេលទៅនៅភ្នំតាម៉ៅ។ ដោយម្ចាស់លើកឡើងទាំងស្រុងថា៖ ពិតមិនស្មានថា គ្រាន់តែ ចិញ្ចឹមសារិកា កែវ១គូ ដោយក្តី ស្រលាញ់ក៏ ជាទង្វើខុស ច្បាប់ ដែរ ។ ដកហូតយកទៅអភិរក្សនៅ ភ្នំតាម៉ៅ! សង្ឃឹមថាឯង និងមាន ចំណីគ្រប់គ្រាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាយើងមិនបានដឹងថាសមត្ថកិច្ចចុះដកហូតនេះមានទីតាំងនៅទីណាឡើយ ចំពោះមហាជនវិញសម្ដែងការនឹកស្មានមិនដល់ដូចគ្នា ខណៈសត្វនេះមានអ្នកចិញ្ចឹមច្រើន។ សម្រាប់ព័ត៌មានបន្ថែមនឹងជម្រាបជូនពេលក្រោយទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here