គម្រោងជួសជុលកាំជណ្តើរ និងស្ដារស្រះទឹកខាងជើងប្រាសាទអង្គរវត្តសម្រេចលទ្ធផលបានប្រវែង១០០ម៉ែត្រ !

0
90

ស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលជាការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយ:ពេល២ឆ្នាំក្រោយ។


លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប ១០០ម៉ែត្រហើយ ក្នុងបរិមាណប្រវែងសរុប ២៥០ម៉ែត្រ។ លោកបានបន្ដថា ការជួសជុល និងស្ដារអាចម៍ដីស្រះខាងជើងនេះ ប្រើរយ:ពេល៣ឆ្នាំមកហើយ ដោយចាប់តាំងពីឆ្នាំ២០២១៨មកម្ល៉េះ ប៉ុន្ដែការកែលំអស្រះបុរាណមួយនេះ ក្នុងមួយឆ្នាំធ្វើការងារត្រឹមតែ៥ ទៅ៦ខែប៉ុណ្ណោះ ទៅតាមគម្រោងថវិការាជរដ្ឋាភិបាល ដែលនៅសេសសល់១៥០ម៉ែត្រទៀត ហើយគ្រោង និងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ។ស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលបានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។ ស្រះទឹកដ៏មានប្រជាប្រិយភាពមួយនេះ បានបង្កឲ្យសំណង់កាំជណ្តើរច្រាំងទទួលការខូចខាតយ៉ាងច្រើនគឺ កត្តាអាយុកាល ទឹកភ្លៀងហូរច្រោះគ្រឹះ កម្ពស់ទឹកក្នុងស្រះមិនទៀងទាត់ លក្ខខណ្ឌបរិយាយកាសក្តៅហើយសើម រុក្ខជាតិដុះជុំវិញ និងសកម្មភាពដើរជាន់ពីលើរបស់អ្នកទេសចរ។ លោកបន្តទៀតថា ការស្ដារនិងកែលំអរនេះ ដើម្បីលើកតម្លៃស្រះទឹកខាងជើងប្រាសាទអង្គរវត្តឡើងវិញ។


បើតាមអ្នកជំនាញបានឱ្យដឹងទៀតថា ក្នុងដំណើរការជួសជុលស្រះខាងជើងនេះ អ្នកជំនាញប្រើរយ:ពេលសរុប ៥ឆ្នាំ ដើម្បីឱ្យរួចរាល់ក្នុងប្រវែងបរិមាណ២៥០ម៉ែត្រ ក្នុងជំរៅ៤ម៉ែត្រ ខណ:ដែលសព្វថ្ងៃនេះធ្វើបាន១០០ ម៉ែត្រគត់ ហើយនៅសល់២ឆ្នាំទៀតនឹងសម្រេចមួយរយភាគរយ។លោក ស៊្រុន តិច បានបន្ដទៀតថា ក្រោយពេលកែលំអរស្រះខាងជើងហើយនោះ អ្នកជំនាញនឹងមានគម្រោងកែលំអសាកល្បងស្រះទឹកខាងត្បូងខាងមុខអង្គរវត្ដបន្ដទៀត។ សូមជម្រាបផងដែរថា ចំពោះស្រះទឹកខាងជើង នៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបចំផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here