រាជរដ្ឋាភិបាលកម្ពុជាសម្រេចដកក្រុមហ៊ុន កំពង់ផែ ទេសចរណ៍ ស៊ូ ជីង “ចុងឃ្នៀស” នៅខេត្តសៀមរាប ទុកជាសម្បត្តិរដ្ឋវិញ

0
266

ភ្នំពេញ៖ យោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ករណីសំណើសុំការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី លើបញ្ហានៃការអនុវត្តគម្រោង វិនិយោគសាងសង់កំពង់ផែទេសចរណ៍ “ចុងឃ្នៀស” របស់ក្រុមហ៊ុន ស៊ូ ជីង នៅខេត្តសៀមរាប។ លិខិត លេខ៤៩៨៧ សហវ អទច ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លិខិតលេខ៥៦៧៧ សហវ.អទច ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ យោងតាមសេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖ ១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាបខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ ២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី គ្រប់គ្រងជាបណ្ដោះអាសន្ន។ ៣.រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។ ៤.បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើ សុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។ជាមួយគ្នានោះដែរមហាជនសាទរទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដែលបានដកហូតក្រុមហ៊ុនខាងលើទុកជាសម្បត្តិរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here