ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័កត្រៀមទទួលពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដើម្បីត្រៀមពង្រឹងអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺបម្លែងថ្មី (Delta)

0
63

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដឹកនាំអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបានខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបម្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារៈប្រើប្រាស់ចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃខាងមុខនេះ ដោយយើងមិនអាចមើលសាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍ ។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី វង សូត ចុះពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល ស្ព្រៃ ១ដប់ ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមចាក់វ៉ាក់សាំងការពារកូវីដក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ស្ព្រៃ ១ដប់ ផងដែរ ៕
សាន វិឡែម ១០.៨.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here